វាជាការប្រកួតដ៏អស្ចារ្យមួយដែលមានភាពគួរឱ្យភ្ញាក់ផ្អើលតែងចាប់ផ្តើម និងបញ្ចប់។ កីឡាករ Martin Jorgensen បានធ្វើឱ្យមានភាពវឹកវរដ៏ក្រុមក្រូអាតនៅក្នុងនាទីដំបូង ដោយសារការរកបានគ្រាប់បាល់យ៉ាងល្អដែលអ្នកចាំទី Subasic មិនអាចជួយសង្គ្រោះបាន។

ប៉ុន្តែគ្រាប់បាល់បំប៉ោងសំណាញ់នៅនាទីទី៤ របស់ខ្សែប្រយុទ្ធ Mario Mandzukic នោះបានជួយក្រូអាតគេចចេញពីភាពវឹកវរ និងវាជាលទ្ធផលដែលបន្តរហូតដល់ចប់ការប្រកួត។

វាជាការខកចិត្តដ៏ធំបំផុត នៅពេលដែលយើងមើលឃើញថា Luka Modric បានគ្រវែងឱកាសមាសដើម្បីដណ្តើមយកជ័យជំនះទៅលើក្រុមដាណឺម៉ាក នៅនាទីចុងក្រោយដោយការស៊ុតបាល់ប៉េណាទីមុនពេលបញ្ចប់ម៉ោងបន្ថែម តែត្រូវបានអ្នកចាំទី Kasper Schmeichel ជួយសង្គ្រោះបានយ៉ាងល្អ ដែលធ្វើអោយមានការស៊ុតបញ្ចូលទីដើម្បីរកអ្នកឡើយទៅជួបក្រុមម្ចាស់ផ្ទះរុស្ស៊ីនៅវគ្គ ៨ក្រុមចុងក្រោយ។

អ្នកចាំទី Leicester City រូបនេះក៏បានជួយសង្គ្រោះបាល់ប៉េណាល់ទីបាន ២ដងផងដែរនៅឯកីឡដ្ឋាន Nizhny Novgorod ប៉ុន្តែគេមិនអាចរារាំងគ្រាប់បាល់ Ivan Rakitic ឡើយ។

វាជាការប្រកួតដ៏ស្វិតស្វាញមួយដែលបានកើតឡើងនៅពីមុខហ្វូងអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលអ្នកគាំទ្រក្នុងស្រុកនៅក្នុងពហុកីឡាដ្ឋាននោះបានស្រែកហ៊ូក្នុងការទទួលបានជ័យជម្នះរបស់ក្រុមជម្រើសជាតិរុស្ស៊ីពីលើអេស្ប៉ាញផងដែរ។