ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​កាល​ពី​យប់មិញ​នេះ ​មាន​កំណត់ត្រា​មួយ​ដែរ ​បើ​ទោះ​ជា​ពួកគេ​បរាជ័យ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ​ចាញ់​ក្រុម​រុស្ស៊ី​ក៏​ពិត​មែន។

អេស្ប៉ាញ​យប់មិញ ​គ្រប់គ្រង​បាល់​បាន​ច្រើន​ខ្លាំង​មែនទែន ដោយ​ពួកគេ​បាន​ប៉ះ​ពាល់​ជោគជ័យ​រហូត​ដល់​១០២៩​ប៉ះ​ឯ​ណោះ ​ច្រើន​ជាង​រុស្ស៊ី​ដែល​ប៉ះ​បាល់​បាន​ត្រឹម​២០២​ប៉ះ​ប៉ុណ្ណោះ។ នេះ​ជា​កំណត់ត្រា​ការ​ប៉ះ​បាល់​ជោគជ័យ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup ​​ដោយ​កំណត់​ត្រា​ចាស់​នោះ គឺ​ក្រុម​អាហ្សង់ទីន​ជា​អ្នក​កាន់​កាប់​បាន​ត្រឹម​៧០៣​ប៉ះ​ប៉ុណ្ណោះ។

សូម​រំលឹក​វិញ​ថា ក្រុម​ខ្លាំង​​អេស្ប៉ាញ​​អស់​ឱកាស​ឡើង​វគ្គ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ចាញ់​ម្ចាស់​ផ្ទះ​រុស្ស៊ី​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្ដី​ក្នុង​លទ្ធផល ៤-៣ ក្រោយ​ប្រើ​ពេល​១២០​នាទី​ស្មើ​គ្នា​១-១។ ​ក្រោយ​បរាជ័យ​នេះ​ដែរ ​ អាច​នឹង​មាន​កីឡាករ​ចាស់​ៗ​ក្នុង​ក្រុម​ជា​ច្រើន​ចូល​និវត្ត។ តួយ៉ាង​ដូចជា Andres Iniesta ​បាន​ប្រកាស​យប់​មិញ​ហើយ ​ថា​ពេល​វេលា​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​ដល់​ទី​បញ្ចប់​ត្រឹម​នេះ​ហើយ៕
ប្រភពពី: Sabay