ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ពេលនេះកំពុងសម្រាកលំហែកាយ បន្ទាប់ពីមិនអាចជួយក្រុមព័រទុយហ្គាល់ឈានទៅដល់វគ្គ ៨ក្រុមចុងក្រោយបាន ក្រោយពីរងបរាជ័យក្រោមថ្វីជើងក្រុមអ៊ុយរ៉ូហ្គាយ ខណៈដែលរូបគេកំពុងគិតពីអនាគតរបស់ខ្លួនត្រូវបន្ត រឺចាកចេញពីក្លឹប Real Madrid ស្របពេលរឿងរ៉ាវនៃការចង់ចាកចេញរបស់តារាឆ្នើមម្ចាស់ពានរង្វាន់បាល់មាស ៥សម័យរូបនេះបានកើតឡើងកាលពីឆ្នាំមុន នៅពេលដែល Ronaldo រឺ CR7 បានគំរាមចាកចេញពីក្លឹប ប៉ុន្តែគ្មានក្រុមណាមួយដាក់ដេញថ្លៃទេ។

ភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes កំពុងព្យាយាមបើកផ្លូវដើម្បីធ្វើការស្នើសុំឱ្យកីឡាករ Cristiano ទទួលសំណើរក្នុងការចាកចេញ ខណៈដែលសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា ក្រុមម្ចាស់ជើងឯក SerieA គឺ Juventus ជាគោលដៅចង់បានប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ។ វាជាក្តីសុបិន្តដែលបានក្លាយជាការពិតសម្រាប់ក្រុម Juventus ដើម្បីមើល Cristiano ស្លៀកពាក់អាវយឺតរបស់ពួកគេ។ ហេតុផលអាចនឹងក្លាយជាការពិតមួយដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ Mendes ជាមួយម្ចាស់ក្លឹប Juventus គឺក្រុមគ្រួសារត្រកូល Agnelli ។

យោងតាមសារព័ត៌មាន Tuttosport បានឱ្យដឹងថាៈ ភាគីទាំងពីរគ្រោងនឹងរៀបចំយុទ្ធសាស្រ្តដើម្បីនាំយក តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid ឆ្ពោះទៅកាន់ទីក្រុង Turin ។ Dreaming of Cristiano គឺជាចំណងជើងរបស់កាសែតដែលជាប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្លឹប ហើយវាគឺជាកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យអ្នកគាំទ្ររបស់ក្រុម Juventus មានការសប្បាយចិត្តផងដែរ។

មូលហេតុដែលអាចជាឪកាសក្នុងការនាំយក Ronaldo បន្ទាប់ពីសាមីខ្លួននិងក្រុម បានបរាជ័យចំពោះការផ្តល់កិច្ចសន្យាពីក្លិប Real Madrid បន្ទាប់ពី Florentino Perez បដិសេធក្នុងការទាមទារទឹកប្រាក់ពលកម្មនឿយហត់ប្រមាណ ៣០លានយូរ៉ូក្នុងមួយរដូវកាល ដោយក្លឹបហ៊ានផ្តល់តម្លៃត្រឹមតែ២៥លានយូរ៉ូប៉ុណ្ណោះ។សម្រាប់តម្លៃទិញផ្តាច់កុងត្រារបស់ Ronaldo គឺប្រមាណ ១០០០លានយូរ៉ូកាលពីពេលមុន ប៉ុន្តែក្រុមយក្សអ៊ីតាលីមួយនេះជឿថាតម្លៃត្រឹមតែ ១០០លានយូរ៉ូគឺល្មមគ្រប់គ្រាន់សម្រាប់ក្លឹប Real Madrid ពិចារណាបានហើយ។

ប្រភព៖ sport-english
សេះបង្កង់ Juventus ចង់ចុះហត្ថលេខានាំយក Cristiano Ronaldo មករួមក្រុម
អត្ថបទទាក់ទង
