ខ្សែប្រយុទ្ធ Wayne Rooney បានចេញមកធ្វើការហ្វឹកហាត់ជាលើកដំបូង លើទីលានជាមួយមិត្តរួមក្រុមថ្មីលើទឹកដីអាមេរិក DC United កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដើម្បីជាការត្រៀមខ្លួនប្រកួតដំបូងនៅក្របខណ្ឌ Major League Soccer (MLS) នៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ។

ការប្រកួតក្របខណ្ឌ Major League Soccer ឈានចូលជើងទី២ ហើយ ប៉ុន្តែសម្រាប់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នឹងមិនអាចទាន់បានចូលលេងឡើយ ត្រូវរង់ចាំរហូតដល់ថ្ងៃទី១០ ទើបអាចចូលបាន។ គួរបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធ ៣២ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៣ឆ្នាំកន្លះក្នុងការមកលេងឲ្យក្រុម DC United ដែលត្រូវរំពឹងថា នឹងអាចចូលលេងបានពេលប្រកួតជួបជាមួយក្រុម Vancouver Whitecaps នៅកីឡដ្ឋាន Audi Field នៅថ្ងៃទី១៤ ខែកក្កដា៕

Via: BTV
ខ្សែប្រយុទ្ធ Wayne Rooney ចាប់ផ្ដើមហ្វឹកហាត់ជាលើកដំបូងជាមួយក្លឹបថ្មីលើដីអាមេរិក
អត្ថបទទាក់ទង
