បាល់ទាត់៖ ក្រុមជើងឯក Copa America ២០០១ កូឡំប៊ីបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងបន្ថែមទៀត ក្នុងការត្រៀមជួបក្រុមជើងឯក World Cup ឆ្នាំ១៩៦៦ អង់គ្លេសរាត្រីនេះ ដើម្បីរកបេក្ខភាពឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

ក្រោយដឹកនាំកូនក្រុមហ្វឹកហាត់លោក Jose Pekerman ក៏បានបញ្ជាក់ពីស្ថានភាពរបួសរបស់ខ្សែបំរើ Jame Rodriquez ផងដែរថាមិនមានបញ្ហាអ្វីនោះទេ ដូច្នេះកីឡាករវ័យ ២៦ឆ្នាំរូបនេះ អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតយប់នេះ ហើយលោក Pekerman ក៏បាននិយាយពីខ្សែប្រយុទ្ធ Harry Kane ដែលជាប្រធានក្រុមអង់គ្លេសថា កីឡាកររបស់ Spurs មួយនេះគឺជាអាវុធមុតស្រួចរបស់លោក Gareth Southgate។

ក្រុមទាំង២ ធ្លាប់ជួបគ្នា ៥លើកគឺអង់គ្លេសបានឈ្នះ៣ និងស្មើ ២ប្រកួត ហើយការប្រកួតដែលស្វិតស្វាញខ្លាំងនោះគឺកាលពីឆ្នាំ១៩៩៨ អង់គ្លេសបានឈ្នះ ២-០ ខណៈបារាំងគឺជាជើងឯក និងជាក្រុមដែលមានមុខនៅវគ្គ ៨ក្រុមចុងក្រោយនៅ World Cup ២០១៨ នេះផងដែរ។ ក្រុមទាំង២ នឹងត្រូវជួបគ្នានៅកីឡដ្ឋាន Spartak នាទីក្រុង Moscow ខណៈមួយគូទៀតគឺស៊ុយអែតជួបស្វ៊ីសនៅកីឡដ្ឋាន Krestovsky នៅទីក្រុង Saint Petersburg៕

World Cup: ក្រុម Colombia បានត្រៀមរួចរាល់ពេលជួប England យប់នេះ
អត្ថបទទាក់ទង
