Real Madrid ពិតជាមិនបានច្រានចោលនោះទេចំពោះសំណើទិញតម្លៃ៨៨លានផោន ឬ១០០លានអឺរ៉ូរបស់ Juventus សម្រាប់ Cristiano Ronaldo។

Ronaldo
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបយក្សអេស្ប៉ាញសរុបចំនួន៤៥១គ្រាប់ ប៉ុន្តែដោយវ័យកាន់តែចាស់ ហើយអធិរាជស Real ត្រូវការរុះរើក្រុមដែលចាញ់ពិន្ទុ Barcelona រហូត១៧កាលពីរដូវកាលចាស់គឺជាអ្វីដែលក្លឹបពិចារណាលើការលក់ Ronaldo។
Ronaldo ទើបតែឈ្នះពាន Champions League លើកទី៥ជាមួយ Real កាលពីខែឧសភា ហើយចាប់តាំងពីពេលនោះមក Zinedine Zidane ដែលជាបុគ្គលមានជំនឿមុតមាំលើរូបគេក៏បានដើរចេញ ជំនួសដោយអតីតគ្រូអេស្ប៉ាញ Julen Lopetegui។
បើសិនជាការព្រមព្រៀងកើតឡើងមែន តម្លៃខ្លួនកីឡាករឆ្នើមព័រទុយហ្គាល់នឹងបំបែកកំណត់ត្រាទិញថ្លៃបំផុតរបស់ Juventus ដែលធ្លាប់ចាយលើ Gonzalo Higuain ក្នុងឆ្នាំ២០១៦ ចំនួន ៧៩លានផោន (៩០លានអឺរ៉ូ)៕

Via :news.sabay
