ក្រុមអ្នកមានបុណ្យ Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ កីឡាករចំនួនបីនាក់ឱ្យក្រុមតោខៀវ Chelsea ជាថ្នូរនឹងការផ្លាស់ប្តូរនាំយកមកវិញនៅកីឡាករខ្សែបម្រើ Willian ដ៏លេចធ្លោរបស់ក្រុមតោខៀវ Chelsea។ ក្លឹបមានមូលដ្ឋាន នៅតំបន់ Catalan បានផ្លាស់ប្តូរចំណាប់អារម្មណ៏របស់ពួកគេទៅលើ Willian វិញបន្ទាប់ពី កីឡាករ Antoine Griezmann បានជ្រើសរើសការបន្តលេងអោយក្រុម Atletico Madrid បន្តទៀត។

Willian កីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះក៏មានចំណាប់អារម្មណ៏ចង់បានពីសំណាក់ក្រុម Manchester United ហើយមានាកាជឿជាក់ថារូបគេកំពុងចង់ចាកចេញពីកីឡាដ្ឋាន Stamford Bridge នៅរដូវក្តៅនេះ បន្ទាប់ពីរដូវកាលចាស់ Willian ក៏មានទំនាក់ទំនងមិនចុះសម្រុងនិងគ្រូបង្វឹកលោក Antonio Conte នោះដែរ ខណៈ ក្រុមChelsea នៅតែស្ទាក់ស្ទើរ ក្នុងការយល់ព្រមអោយកីឡាករឆ្នើមរូបនេះចាកចេញក្នុងតម្លៃ ៧0លានផោននោះ។

កាសែតអេស្ប៉ាញ Mundo Deportivo បានចុះផ្សាយថាៈ ក្លឹប Barcelona មិនមានលទ្ធភាពចំណាយប្រាក់យ៉ាងច្រើនសម្រាប់ Willian ដូច្នេះក្រុមបានស្នើឱ្យមានកិច្ចព្រមព្រៀងដោះដូរសាច់ប្រាក់បូករួមការថែមកីឡាករជំនួសវិញ ចំពោះកីឡាកររូបណាដែលមិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកលោក Ernesto Valverde សម្រាប់រដូវកាលក្រោយ។

កីឡាករទាំងនោះមានដូចជា Andre Gomes និងកីឡាករ Rafinha ដែល Barca ខណៈដែលលោក Paulinho អាចជាកីឡាករបន្ទាប់ដើម្បីដាក់សំណើរដោះដូរយក ចុះហត្ថលេខានាំយក Willian ខណៈ Rafinha បានចំណាយពេលជិតបីរដូវកាលក្នុងការខ្ចីជើងលេងអោយក្រុម Inter Milan ប៉ុន្តែក្រុមយក្សអ៊ីតាលីបានបដិសេធទិញផ្តាច់ដោយសារបញ្ហាហិរញ្ញវត្តុ។ យ៉ាងណាមិញសម្រាប់អតីតខ្សែបម្រើក្រុម Tottenham កីឡាករ Paulinho បានបង្ហាញខ្លួនជាទៀងទាត់សម្រាប់ក្រុម Barca កាលពីរដូវកាលមុននិងបានជួយក្រុមលើកពាន La Liga យ៉ាងណាក្តីក៏អាចស្ថិតនៅក្នុងបញ្ជីផ្លាស់ប្តូរនេះផងដែរ។

ក្រុមអ្នកមានបុណ្យ Barcelona ងាកមកចង់បាន Willian ក្រោយបរាជ័យទិញ Griezmann
អត្ថបទទាក់ទង
