កាលពីថ្ងៃចន្ទក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប(Champion League ចំនួន ១៣លើកបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយបដិសេធការលើកឡើងទូរទស្សន៍អេស្ប៉ាញ TVE បានចុះផ្សាយនិងអះអាងថាៈ ក្រុមមានមូលដ្ឋាននៅរាជធានីអេស្បាញ បានដាក់សំណើរដេញថ្លៃខ្សែប្រយុទ្ធកំណត់ត្រាពិភពលោក Neymar ជាមួយការផ្តល់ជូនទឹកប្រាក់ចំនួន ៣៦២,៧លានដុល្លារដល់តារាឆ្នើមក្រុម Paris Saint-Germain រូបនេះមករួមក្រុម ។

ក្រុម Real Madrid ក៏សម្តែងការភ្ញាក់ផ្អើលដែលទូរទស្សន៍អេស្ប៉ាញបានផ្សព្វផ្សាយពត៌មានមិនពិតប្រាកដ ខណៈគ្មានតំណាងរវាងក្រុមទាំងពីរណាម្នាក់ ត្រូវបានទាក់ទងដើម្បីធ្វើអត្ថាធិប្បាយឆ្លើយបំភ្លឺពីបញ្ហានេះផងដែរ។ ពត៌មានរបស់ Neymar នៅមិនទាន់ច្បាស់លាស់ក្នុងការវិលមកលេងនៅក្របខណ្ឌ La Liga ដើម្បីរួមរស់នៅទឹកដី Santiago Bernabeu ស្របពេលតារាឆ្នើម Cristiano Ronaldo អាចបញ្ចប់ការបន្តលេងអោយក្រុមរយៈពេល ១០ឆ្នាំ(១ទសវត្ស)មកនេះ។

យោងរបាយការណ៏គេទំព័រ Marca អេស្បាញបានចុះផ្សាយថាៈ ប្រធានក្រុមជម្រើសជាតិព័ររទុយហ្គាល់វ័យ៣៣ឆ្នាំរូបនេះ កំពុងត្រូវបានក្រុមយក្សជើងឯកអ៊ីតាលី Juventus កំពុងចរចារនាំយក មកពង្រឹងក្រុមនៅរដូវក្តៅនេះពីក្រោយកិច្ចចរចារបន្តលេងរវាង Ronaldo និង Real Madrid ទាក់ទងនឹងកិច្ចសន្យាបន្តកុងត្រាថ្មីត្រូវបានផ្អាក ខណៈក្លឹប Juventus ត្រូវបានរាយការណ៍ថាបានផ្តល់ទឹកប្រាក់តម្លៃខ្លួនចំនួន ១៤0លានដុល្លារដល់ក្លឹបអេស្ប៉ាញរួមជាមួយនឹងសំណើរពលកម្មនឿយហត់ ៦៦0,000ដុល្លារក្នុង ១សប្តាហ៍សម្រាប់ម្ចាស់បាល់មាស( Ballon d’Or) ៥មួយនេះផ្លាស់មករួមក្រុមផងដែរនោះ។

បច្ចុប្បន្ន Neymar កំពុងមានកាតព្វកិច្ចជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តការណ៏ World Cup ២០១៨ ដើម្បីឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយបន្តទៀតបន្ទាប់ពីផ្តួលមិកស៊ិកកូ ស្របពេល Ronaldo បានត្រឹមជួយក្រុមឈានមកដល់វគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះបន្ទាប់ពីចាញ់ក្រុមអ៊ុយរ៉ូហ្គាយ។
ក្លឹបស្តេចសរ Real បដិសេធថាមិនបានដេញថ្លៃ Neymar ខណៈ Ronaldo ជួបភាពមិនច្បាស់លាស់
អត្ថបទទាក់ទង
