ក្លឹបជើងឯក Ligue1 បារាំង Paris St-Germain បានចុះហត្ថលេខានាំយកអតីតអ្នកចាំទីក្រុមស្រ្តីជរា Juventus និងអុីតាលី Gianluigi Buffon ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន(Free Transfer)។ កីឡាករជើងចាស់ Buffon រូបនេះបានចាកចេញពីក្រុម Juventus នៅចុងបញ្ចប់នៃរដូវកាលចុងក្រោយ(២០១៧-២០១៨)ក្រោយចំណាយ រយៈពេលរហូតដល់ទៅ ១៧ឆ្នាំនៅជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin ជាមួយការបង្ហាញខ្លួនបាន ៦៥៦ដង។

Buffon ធ្លាប់បានជួយជ្រោមជ្រែងក្រុមឈ្នះពានលីកកំពូលអ៊ីតាលី Serie A ចំនួន ៩ដងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំជាមួយនឹងម្ចាស់ជើងឯកបារាំងជាមួយនឹងជម្រើសសម្រាប់រយៈពេល ១២ខែបន្ថែមទៀត។

ស្ថិតនៅក្នុងវ័យរាងជ្រេបន្តិចទៅហើយពោលគឺ ៤0ឆ្នាំ Buffon បានប្រាប់បណ្តាញសារពត៌មាននឹងត្រូវបានដកស្រង់ដោយ BBC ថាៈ ខ្ញុំដឹងថាក្តីសុបិន្តរបស់ PSG និងអ្នកគាំទ្រនៅក្នុងចិត្តរបស់ពួកគេ។ខ្ញុំនឹងនាំយកថាមពលរបស់ខ្ញុំទាំងអស់ ព្រមទាំងបទពិសោធន៏ដែលធ្លាប់ឆ្លងកាត់ ព្រមទាំងបំណងប្រាថ្នារបស់ខ្ញុំដើម្បីជួយក្លិបថ្មី សម្រេចបាននូវគោលដៅដ៏អស្ចារ្យ ដែលបានកំណត់សម្រាប់ពេលអនាគត។ អតីតអ្នកចាំទីក្រុម Parma បានបន្តថាៈ ជាលើកដំបូងនៅក្នុងអាជីពដែលខ្ញុំនឹងចាកចេញពីប្រទេសជាមួយមហិច្ឆតានេះ អាចជំរុញឱ្យខ្ញុំសម្រេចចិត្ត។

ក្រោយពីជួយក្រុមឈ្នះពានលីកកំពូលអ៊ីតាលី ៧ឆ្នាំជាប់គ្នាចុងក្រោយ Buffon បានបញ្ចប់អាជីពរបស់គាត់ជាមួយក្រុម Juventus។ ព្រមទាំងទំនាក់ទំនងជាមួយគ្រូបង្វឹកថ្មីរបស់ក្លឹប PSG លោក Thomas Tuchel នៅឯកីឡាដ្ឋាន Parc des Princes Buffon អាចនិងត្រូវប្រជែងជម្រើសអ្នកចាំទីដៃទី១ជាមួយកីឡាករ Alphonse Areola ផងដែរ។
ប្រភព៖ BBC
