គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps បាននិយាយថា លោកមិនបោះបង់ការជ្រើសយកកីឡាករខ្សែប្រយុទ្ធ Olivier Giroud សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុមជម្រើសជាតិបែលហ្សិកឡើយ បើទោះបីកីឡាករខ្សែប្រយុទ្ធក្រុមតោខៀវ​ Chelsea មិនទាន់បានបញ្ចេញស្នាដៃ និងមិនទាន់រកគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ព្រឹត្តការណ៏ World Cup ២០១៨ នាប្រទេសរុស្ស៊ីនៅឡើយក្តី។

អតីតកីឡាករក្រុម Arsenal ខ្សែប្រយុទ្ធវ័យវ័យ៣១ Giroud បានចូលលេង បួនប្រកួតមកហើយអោយបារាំង ប៉ុន្តែមិនអាចរកគ្រាប់បាល់បញ្ចូលទីគូបដិបក្សនៅឡើយរួមទាំងជ័យជម្នះក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រកាលពីថ្ងៃសុក្រលើក្រុមអ៊ុយរូហ្គាយ។

ក្រុមរហស្សនាមមាន់គកនិងត្រូវជួបជាមួយបែលហ្សិកនាកីឡាដ្ឋាន St Petersburg នៅថ្ងៃអង្គារសប្តាហ៏ក្រោយនេះហើយ។ គ្រូបង្វឹកឈុតធំបារាំងលោក Deschamp បាននិយាយថា: ពិតណាស់ Olivier មិនទាន់បានរកគ្រាប់បាល់នៅឡើយទេ ប៉ុន្តែគាត់បានជួយក្រុមបានច្រើន។ គាត់មិនបានបង្ហាញទម្រង់លេងដ៏អស្ចារ្យដូចកីឡាករផ្សេងទៀតទេ ប៉ុន្តែក្រុមត្រូវការគាត់នៅក្នុងការប្រកួតនីមួយៗ ពីព្រោះសូម្បីតែគាត់មិនស៊ុតបញ្ចូលទីគាត់ក៏ធ្វើអ្វីៗជាច្រើនសម្រាប់យើងដែរ។

រំលឹកព្រឹត្តការណ៏ World Cup ១៩៩៨ ក្នុងនាមជាកីឡាករលោក Deschamps បានដើរតួនាទីខ្សែបម្រើដ៏សំខាន់មួយនៅពេលដែលបារាំងលើកពាន World Cup ក្នុងនាមជាម្ចាស់ផ្ទះ។ ខណៈពេលនោះដែរខ្សែប្រយុទ្ធម្នាក់គឺកីឡាករ Stephane Guivarch ចូលលេងអោយក្រុមបានរហូត ២៦៨នាទី នាទីនៅក្នុងការប្រកួតដោយគ្មានគ្រាប់បាល់បញ្ចូលទីដូច Giroud លេងបាន ៤ប្រកួតកន្លងមកស្មើនឹង ៣៨០នាទីដូចគ្នានេះដែរ។

ប្រភព៖ BBC