Thibaut Courtois អ្នកចាំទីក្រុមជម្រើសជាតិបែលហ្សិកបាននិយាយថាមិនបានប្រើពាក្យចំអកទាក់ទងនឹងកំពស់ ដាក់អ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស Jordan Pickford ក្នុងកំលុងពេលដែលក្រុមទាំងពីរបានបានជួបគ្នាក្នុងវគ្គ ជម្រុះក្នុងពូលព្រឹត្តការណ៏ World Cup ២០១៨ កន្លងមកនេះឡើយ។

Pickford អ្នកចាំទីក្រុម Everton រូបនេះ ត្រូវបានរងការរិះគន់ថា បានបណ្តោយអោយកីឡាករបែលហ្សិក Adnan Januzaj ស៊ុតបញ្ចូលទីបានសម្រេចក្នុងការប្រកួតរបស់ពួកគេនៅថ្ងៃទី២៨ ខែមិថុនា ២០១៨ ស្របពេលដែលរូបគេមិនអាចលោតយកដៃរារាំង និងការពារការស៊ុតបាល់តម្រង់សំដៅទីដ៏ល្អនោះបាន។

Courtois អ្នកចាំទីក្រុម Chelsea ត្រូវបានដកស្រង់សម្តីនិងរាយការណ៍ថា បាននិយាយសំដៅលើអ្នកចាំទីអង់គ្លេសជាមួយ ពាក្យពេចន៏ថាៈ Pickford គឺទាបជាងខ្ញុំ 10cm (Coutois មានន័យថា Pickford អាចនឹងចាប់បាល់នោះបានបើរូបគេមានកម្ពស់ដូចខ្លួន។ឆ្លើយតបការលើកឡើងនេះវិញដែរ អ្នកចាំទីកំពុងឡើងទម្រង់លេង Pickford បានឆ្លើយតបដោយនិយាយដោយខ្លីថា: ខ្ញុំមិនខ្វល់និងរឿងនេះទេ ប្រសិនបើខ្ញុំមិនមែនជាអ្នកចាំទីដែលល្អបំផុតផងនោះ។

ថ្លែងបន្ទាប់ពីបានរក្សាការទាត់បាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រនៃការស៊ុតបាល់ប៉េណាល់ទីលើកូឡុំប៊ីកីឡាករ Pickford បានប្រាប់វិទ្យុ BBC ក្រោយពីជួយសង្គ្រោះក្រុមអង់គ្លេសឈានទៅវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ក្រុមកូឡ៊ុំបីដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្ររួចមកថាៈ ខ្ញុំត្រូវបានគេរិះគន់ថាការជួយសង្គ្រោះបាល់ដោយដៃទាំងពីររបស់ខ្ញុំមិនបានល្អ ប៉ុន្តែដរាបណាអ្នកធ្វើបាន និងធ្វើវាបានល្អនោះជាកំណត់ត្រាដែលត្រូវចងចាំ។ខ្ញុំនៅមានវ័យក្មេង ប៉ុន្តែខ្ញុំមានកម្លាំងនិងបទពិសោធន៍ល្អប្រសើរហើយខ្ញុំនិងប្រើវានៅក្នុងជំនួបជាមួយក្រុមស៊ុយអ៊ែត។
ប្រភព៖ BBC
