ក្រុមតោកំណាចអង់គ្លេសបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៩០ ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីផ្តួលក្រុមស៊ុយអ៊ែតក្នុងលទ្ធផល ២:0 ។

គ្រាប់បាល់ដំបូងរបស់អង់គ្លេសរកបានដោយការតែតបញ្ចូលទីនាំមុខរបស់ខ្សែការពារ Harry Maguire លេងអោយក្រុម Leicester City នៅនាទីទី៣០ ក្រោយការលើកបាល់យ៉ាងល្អពីជ្រុងរបស់ខ្សែបម្រើ Ashley Young និងគ្រាប់ទី២ រកបានដោយកីឡាករ Dele Alli របស់ក្រុម Tottenham Hot Spur នៅនាទីទី៥៨ ដោយការតែតបញ្ចូលទីដូចគ្នា។ ក្រុមស៊ុយអ៊ែតបានបង្កើនការវាយសម្រុកនៅតង់ទី២ដូចគ្នា ប៉ុន្តែមិនមានសំណាង និងត្រូវបានអ្នកចាំទី Jordan Pickford ជួយសង្រ្គោះបាល់បាន។

ក្រុមរបស់លោក Gareth Southgate បច្ចុប្បន្ន នឹងត្រូវជួបក្រុមក្រឡាអុកក្រូអាស៊ីប បន្ទាប់ពីក្រុមរហស្សនាមក្រឡាអុករូបនេះ បានផ្តួលក្រុមម្ចាស់ផ្ទះរុស្សីកាលពីថ្ងៃពុធនៅកីឡដ្ឋាន Luzhniki របស់ទីក្រុងម៉ូស្គូ សម្រាប់ការប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយកាលពីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យ។

ក្រុមរហស្សនាមតោកំណាចអង់គ្លេសមានប្រវត្តឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៣ដង ប៉ុណ្ណោះសម្រាប់ប្រវត្តិសាស្រ្ត World Cup និងបានជោគជ័យលើកពាននៅឆ្នាំ១៩៦៦ ខណៈ ១ប្រកួតចុងក្រោយនៅឆ្នាំ១៩៩០ បានចាញ់ក្រុមអាល្លឺម៉ង់ខាងលិចដោយសារតែការស៊ុតបាល់ប៉េណាល់ទី។
England បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយផ្តួល Sweden ២:0(វិដេអូ)
អត្ថបទទាក់ទង
