ខ្សែបម្រើអន្តរជាតិប្រេស៊ីល Paulinho នឹងចាកចេញពីក្លិប Barcelona ក្រោយពីបានចំណាយពេលត្រឹមតែ ១រដូវកាល ដើម្បីចូលរួមជាមួយនឹងក្លិបរបស់ចិន Guangzhou Evergrande ម្តងទៀត។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមម្ចាស់ជើងឯករបស់អេស្ប៉ាញមួយនេះ កាលពីថ្ងៃអាទិត្យ។

ក្លិប Barcelona បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «ក្លិប FC Barcelona និង Guangzhou Evergrande បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការការខ្ចីជើងកីឡាករ Paulinho Bezerra សម្រាប់រយៈពេល ១រដូវកាល ជាមួយនឹងជម្រើសនៃការទិញយកដាច់សម្រាប់ក្លិបរបស់ចិនមួយនេះ»។

Paulinho វ័យ ២៩ឆ្នាំ បានស៊ុតបាល់បញ្ចូលទី៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៩លើកសម្រាប់ក្លិប Barcelona ក្រោយពីបានចូលរួមក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ (ស្មើនឹង៤៧លានដុល្លារអាមេរិក) កាលពីខែសីហា មុន ដោយបានជួយឲ្យពួកគេលើកពាន La Liga និងពាន King’s Cup។ រូបគេបានក្លាយជាសមាជិកម្នាក់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងយុទ្ធនាការ World Cup ដោយបានស៊ុតបាល់បញ្ចូលទី ១គ្រាប់ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិស៊ែប៊ី ក្នុងវគ្គពាក់ចែកពូល។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានធ្លាក់ចេញត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោយពីចាញ់ក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងលទ្ធផល ២-១ កាលពីថ្ងៃសុក្រ៕

ខ្សែបម្រើប្រេស៊ីល Paulinho ចេញពីក្លិប Barcelona វិលទៅកាន់ក្លិប Guangzhou វិញ
អត្ថបទទាក់ទង
