ក្រុមមេឃខៀវ Manchester City ទីបំផុតបានឈានដល់កិច្ចព្រមព្រៀងទិញយកកីឡាករ Riyad Mahrez ពីក្រុម Leicester City ដែលមានតម្លៃរហូតដល់៦០លានផោនដើម្បីមករួមរស់ជាមួយក្រុមរបស់ខ្លួន។

ខ្សែបម្រើវ័យ២៧ឆ្នាំចុះកុងត្រាលេងរយៈពេល៥ឆ្នាំដើម្បីក្លាយជាកីឡាករទីមួយរបស់ City នៅអំឡុងទីផ្សារបើករដូវកាលថ្មី។ ក្រុមរហស្សនាមពណ៌ផ្ទៃមេឃធ្លាប់បោះបង់ការចង់បាន Mahrez ម្ដងមកហើយកាលពីខែមករា បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយ Leicester។

Mahrez មានការទាក់ទងច្រើនពីក្លឹបអង់គ្លេសដូចជា Liverpool និង Arsenal តែចុងក្រោយរើសយក City ព្រោះយល់ថា ស្ទីលលេងរបស់ក្លឹបមួយនេះសក្ដិសមបំផុតសម្រាប់រូបគេ។ “មើលការលេងរបស់ Man City គឺពិតជាជក់ចិត្ត។ Pep ចូលចិត្តលេងបែបប្រយុទ្ធ ខ្ញុំគិតថាពួកយើងអាចជោគជ័យច្រើនឆ្នាំក្រោមការដឹកនាំរបស់គាត់។ កីឡាករសញ្ជាតិអាល់ហ្សេរីនិយាយដូច្នេះ៕

Riyad Mahrez ធ្វើកិច្ចព្រមព្រៀងជាមួយ Man City ពី Leicester ក្នុងតម្លៃ៦០លានផោន
អត្ថបទទាក់ទង
