ក្លឹបញញួរធំ West Ham បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំកាលពីថ្ងៃចន្ទជាមួយកីឡាករ Jack Wilshere បន្ទាប់ពីកិច្ចសន្យាជាមួយក្រុមកាំភ្លើងធំ Arsenal បានផុតកំណត់កាលពីខែមុន(Free Transfer) និងបន្ទាប់ពីរូបគេ បានជួបជាមួយលោក Unai Emery ដែលជាអ្នកចាត់ការថ្មីរបស់ក្រុមរួចមក។

ខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះ ធ្លាប់លេងក្នងលក្ខ័ណ្ឌខ្ចីជើងនៅរដូវកាល ២០១៦-២០១៧ ជាមួយក្រុម Bournemouth បានវិលត្រឡប់ចូលលេងឱ្យក្រុមកាំភ្លើងធំចំនួន ៣៨ប្រកួតកាលពីរដូវកាលមុនបាននិយាយថា: ខ្ញុំមានអារម្មណ៍ល្អ ហើយពិតណាស់គ្រួសាររបស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំមួយចំនួនគឺជាអ្នកគាំទ្រក្លឹប West Ham។

Wilshere បានបង្ហាញខ្លួនសរុបប្រកួតឱ្យក្រុមកាំភ្លើងធំ Arsenal ហើយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ FA Cup នៅឆ្នាំ២០១៤ និង ២០១៥ ហើយ Wilshere និងចូលរួមជាមួយ លោក Manuel Pellegrini អ្នកចាត់ការទូទៅនៃក្រុម West Ham។ Wilshere ធ្លាប់បានបង្ហាញខ្លួន ៣៤ដងដោយក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែមិនបានជាប់ក្នុងបញ្ជីឈ្មោះ ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសរបស់លោក Gareth Southgate សម្រាប់ព្រឹត្តិការណ៏ World Cup ២០១៨ នៅរដូវក្តៅនេះទេ ខណៈរូបគេធ្លាប់បានចូលរួមជាមួយក្រុមក្នុងព្រឹត្តការណ៏ World Cup ២០១៤ នៅប្រេស៊ីលកាលពី ៤ឆ្នាំមុននោះ។

ប្រភព៖ marca