ក្រុម Barcelona បានធ្វើការព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot របស់ក្រុម Paris Saint-Germain។ ខណៈប្រធានផ្នែកកីឡាករលោក Eric Abidal និង Pep Segura ដែលបាននិយាយទៅកាន់ PSG អំពីកិច្ចព្រមព្រៀងមួយដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវបានក្លឹបជើងឯក Ligue១ បារាំងបានបដិសេធថា Rabiot មិនមែនសម្រាប់លក់ទេ។

កិច្ចព្រមព្រៀងរបស់កីឡាករខ្សែបម្រើ-ការពារសញ្ជាតិបារាំង Rabiot និងត្រូវបញ្ចប់កិច្ចសន្យានៅរដូវក្តៅក្រោយ ហើយរូបគេអាចចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barça ដោយឥតគិតថ្លៃប្រសិនបើមិនមានកិច្ចព្រមព្រៀងនៅឆ្នាំនេះកើតឡើងនោះទេ។

គណៈកម្មាធិការប្រតិបត្តិររបស់ក្លឹប Barcelona ចង់ចុះហត្ថលេខាលើខ្សែបម្រើពីរនាក់បន្ទាប់ពីការបាត់បង់ កីឡាករ Andres Iniesta ទៅលេងនៅលីកកំពូលជប៉ុន និង Paulinho បានត្រលប់ទៅលេងនៅលីកកំពូល របស់ចិនវិញ ខណៈខ្សែបម្រើ Arthur ត្រូវបានក្លឹប ចុះហត្ថលេខារួចហើយហើយក្លិបកំពុងតែសម្លឹងមើលជម្រើសផ្សេងទៀតខណៈ Rabiot ត្រូវបានជាក់ថាកំពុងស្ថិតក្នុងការតាមដាននិងចង់បានរបស់ក្រុមជើងឯក La liga ២០១៧-២០១៨ នេះ។
ប្រភព៖ sport-english
