ក្លិប Manchester City បានបំបែកកំណត់ត្រារបស់ក្លឹបរបស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើ-ប្រយុទ្ធ Riyad Mahrez ពីក្លិប Leicester City ក្នុងតម្លៃ 60លានផោន​ ​ជាមួយ​នឹង​កិច្ច​សន្យា 5ឆ្នាំក្រោយខកខាននាំយករូបគេកំលុងខែមករា ២០១៨ កន្លងមក។ កីឡាករក្រុមជម្រើសជាតិអាល់ហ្សេរីវ័យ រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំដើម្បីក្លាយជាកីឡាករទី១ របស់ក្រុមមេឃខៀវ Man.City ចាប់តាំងពីពួកគេឈ្នះពាន Premier League រដូវកាល (២០១៧-២០១៨)នេះ ។

​មិន​មាន​ការ​បង្ហាញ​តំលៃ​ការផ្ទេរ​នេះ​ឡើយ ប៉ុន្តែ​សារព័ត៌មាន​អង់គ្លេស​បាន​ចុះផ្សាយ​ថា Manchester City បាន ចំណាយ​ខ្ទង់ 60លាន​ផោន​។ ​កីឡាករ​វ័យ 27ឆ្នាំ​រូប​នេះ​ជា​សមាជិក​សំខាន់​ក្នុង​ការ​ជួយ Leicester City លើក​ពាន English Premier League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​នៅ​ឆ្នាំ2016 ហើយ​ការ​មកកាន់ Etihad លើក​នេះ Mahrez បាន​អោយ​ដឹង​ថា គេ​ចង់​ជោគជ័យ​បន្ថែម​ទៀត​ក្នុង​វិថី​បាល់ទាត់​។ ​Riyad Mahrez បង្ហាញខ្លួន​បាន 179ប្រកួត​អោយ Leicester City រក​បាន 48គ្រាប់​៕