បាល់ទាត់៖ ​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ក្លឹប​ហង្ស​ក្រហម Liverpool បាន​បើក​ការ​ចរចា​បង្ហាញ​ពី​ការ​ចង់​បាន​​ ខ្សែប្រយុទ្ធ​ស្វី​ស Xherdan Shaqiri ដោយ​តំលៃ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ប្រហែល​ជាង ១៣​លាន​ផោន។

​​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី ​ពេល​តទល់​នឹង​សែក​ប៊ៀ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ដែល​ធ្វើ​ឲ្យ​ស្វី​ស​អាច​ឈាន​ឡើង​ទៅ​កាន់​វគ្គ ​១៦​ក្រុម​ចុងក្រោយ​បាន ប៉ុន្តែ​ត្រូវ​ចាញ់​ក្រោម​ថ្វីដៃ​ស៊ុយអែត។​ ​គួរ​រំលឹក​ថា Shaqiri បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម Stoke City ក្រោយ​ការ​ចាក​ចេញ​ពី​ក្លឹប Inter Milan នៅ​ខែ​សីហា​ឆ្នាំ២០១៥ ពេល​នោះ​គេ​ក្លាយ​ជា​កីឡាករ​មាន​តំលៃ ​កំណត់ត្រា​របស់​ក្លឹប​គឺ​ចំនួន ១២​លាន​ផោន។​ កីឡាករ​ខ្សែប្រយុទ្ធ​កើត​នៅ​យូ​ហ្គូ​ស្លា​វី Xherdan Shaqiri រូប​នេះ ​គឺជា​អ្នក​ស៊ុត​បាន​ច្រើន​ជាង​គេ​នៅ​ក្លឹប​រដូវ​កាល​មុន​ចំនួន ៨​គ្រាប់​ ប៉ុន្តែ​ត្រូវ​កាត់​ចេញពី​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League។

​​កាលពី​ខែ​មិថុនា​កន្លងមក Xherdan Shaqiri ផ្ទាល់​ធ្លាប់​បាន​រាយការណ៍​ថា ​ចង់​ចាក​ចេញពី​ក្លឹប​មួយ​នេះ​ ដើម្បី​ស្វែងរក​ការប្រកួតប្រជែង​ថ្មី​នៅ​អង់គ្លេស​។​ ​គួរ​បញ្ជាក់​ថា Liverpool បាន​ពង្រឹង​សមត្ថភាព​ក្រុម​ជា​ខ្លាំង​ ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី​ ក្រោយពី​​បាន​ចុះហត្ថលេខា​នាំ​យក​​ខ្សែ​បំរើ​កណ្ដាល​ពី AS Monaco សញ្ជាតិ​ប្រេ​ស៊ី​ល Fabinho រួម​ជាមួយ​នឹង​កីឡាករ Naby Keita ពី RB Leipzig ផង​ដែរ៕