ក្រុម Chelsea មានជំនឿថាប្រសិនជាលោក Maurizio Sarri មកធ្វើជាអ្នកចាត់ការទូទៅថ្មីនៅកីឡាដ្ឋាន Stamford Bridge នោះ រូបលោកនឹងអាចបញ្ចុះបញ្ចូលតារាឆ្នើមខ្សែប្រយុទ្ធ Eden Hazard, អ្នកចាំទី Thibaut Courtois និងខ្សែបម្រើស្លាប Willian អោយបន្តលេងជាមួយក្លឹបតទៅទៀតនៅរដូវកាលថ្មី(២០១៨-២០១៩នេះ)។ បច្ចុប្បន្នលោក Sarri នៅតែជាសមាជិករបស់ក្លឹប Napoli នៅឡើយ ខណៈក្រុមបានតែងតាំងអតីតគ្រូបង្វឹក Bayern Munich លោក Carlo Ancelloti ជាអ្នកចាត់ការទូទៅថ្មីទៅហើយនោះ។

ទោះជាយ៉ាងណាលោក Aurelio de Laurentiis ប្រធានក្លិប Napoli បានថ្លែងកាលពីថ្ងៃម្សិលមិញថា: កិច្ចព្រមព្រៀងរបស់គ្រូបង្វឹក Sarri វាអាស្រ័យលើរូបគេ។ ខ្ញុំបានដាក់លក្ខខណ្ឌរបស់ខ្ញុំហើយវាកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃមេធាវីនៅឡើយ។ លោក Sarri នៅតែជាផ្នែកមួយរបស់ក្រុម Napoli ដូច្នេះក្រុមចង់បាននៅទឹកប្រាក់មួយចំនួន ដើម្បីយល់ព្រមឱ្យគាត់ចាកចេញទៅដឹកនាំក្លឹបផ្សេង ខណៈក្រុម Chelsea ជឿជាក់ថាការផ្លាស់ប្តូរអ្នកចាត់ការថ្មីនឹងនាំមកនូវភាពរីកចម្រើនដល់ក្រុម។

ខ្សែបម្រើ Hazard នៅសល់កិច្ចសន្យាពីរឆ្នាំទៀតជាមួយក្រុមនិងមានតម្លៃពលកម្ម ២00,000ផោនក្នុងមួយសប្តាហ៍ ខណៈអ្នកចាំទី Courtois នៅសល់កិច្ចព្រមព្រៀងតែ ១២ខែទៀតប៉ុណ្ណោះ ខណៈកីឡាករទាំងពីររូបមានការចាប់អារម្មណ៏ចង់បាន និងការបញ្ចុះបញ្ចូលពីក្លឹបធំៗដើម្បី ចាកចេញពីកីឡាដ្ឋាន Stamford Bridge។

ខ្សែបម្រើស្លាបប្រេស៊ីល Willian បានធ្លាក់ចុះនៅទំនាក់ទំនងល្អព្រមជាមួយកីឡាករមិត្តរួមជាតិរបស់គេ David Luiz Conte កាលពីរដូវកាលមុនផងដែរនិងមានក្លឹបមួយចំនួនដូចជា Man.United និង Barcelona កំពុងចូលរួមប្រជែងដេញថ្លៃរូបគេទៅរួមក្រុមមុនបើករដូវកាលថ្មីនេះផងដែរ។

ប្រភព៖ thesun
Chelsea ជឿថាលោក Maurizio Sarri អាចបញ្ចុះបញ្ចូល Hazard, Courtois និង Willian បន្តលេងអោយក្លឹប
អត្ថបទទាក់ទង
