យោងតាមសារព៌តមាន The Sun តារាម៉ូដែលស្រីសញ្ជាតិ ព័រទុយហ្គាល់ម្នាក់បានទម្លាយរឿងគ្រប់យ៉ាង ដែលតារាឆ្នើមរបស់ក្រុមស្តេចសរ Real Madrid គឺកីឡាករ Cristiano Ronaldo ធ្លាប់ផ្ញើសាទាក់ទង និងគេងជាមួយគ្នាក្បត់មិត្តស្រីបច្ចុប្បន្ននាង Georgina Rodriguez ។
Natacha Rodrigues ដែលជាម៉ូដែលស្រីខាងលើបានរាយរាប់ថា កីឡាករឆ្នើម Real Madrid រូបនេះបានផ្ញើសាមកនាងថា ៖”ខ្ញុំស្រឡាញ់គូថរបស់អ្នក ខ្ញុំចង់ឃើញវា”។ បន្ទាប់អ្នកទាំងពីរក៏បានណាត់ជួបគ្នា ព្រមទាំងបានគេងជាមួយគ្នាកាលពីខែ មីនាឆ្នាំនេះ អំឡុងពេលនោះ Ronaldo និង Georgina ជាគូស្នេហ៍នឹងគ្នាទៅហើយ។
តារាវ័យ២១ឆ្នាំបានបន្តថា ជាច្រើនម៉ោងកន្លងផុតទៅ ម្ចាស់ពានកីឡាករបាល់ទាត់ល្អបំផុតថ្មីថ្មោងនេះបានប្រាប់នាង ត្រូវរក្សាការសម្ងាត់មិនត្រូវប្រាប់នរណាទេ។ “ខ្ញុំដឹងគេមានមិត្តស្រីហើយ ប៉ុន្តែពួកយើងរាប់អានគ្នាជាមិត្តប៉ុណ្ណោះ ពួកយើងជឿជាក់គ្នា។ គេជាមនុស្សគួរឲ្យស្រឡាញ់។ រាត្រីរបស់ពួកយើងពិតជាអស្ចារ្យ”។ សម្ដី Natacha។
Natacha បន្ថែមថា៖ “ប៉ុន្តែក្រោយមកទៀត ខ្ញុំបានប្រាប់គេថា ខ្ញុំត្រូវបានគេអញ្ជើញទៅកម្មវិធីកម្សាន្តមួយនៅព័រទុយហ្គាល់ តែ Ronaldo ប្រាប់ខ្ញុំកុំឲ្យទៅ។ នៅពេលនោះខ្ញុំនៅតែទៅហើយគេបានផ្ដាច់ការទាក់ទងជាមួយខ្ញុំុ។ ពេលនេះខ្ញុំដឹងថា គេទុកខ្ញុំគ្រាន់កម្សាន្តប៉ុណ្ណោះ។ យ៉ាងណាខ្ញុំមិនស្ដាយអ្វីទេ ព្រោះនៅជាមួយគេ វាដូចជាសុបិនខ្ញុំក្លាយជាការពិត តែមានអារម្មណ៍គេក្បត់ខ្លះដែរ”៕
Via: Postsport-News
WOW! តារាឆ្នើម RONALDO ត្រូវតារាម៉ូឌែលនាង NATACHA RODRIGUES ហែកកេរ្តិ៍ …ចង់ដឹងចុចអាន
អត្ថបទទាក់ទង