កីឡាករសមាជិកថ្មីវ័យ ២២ឆ្នាំ Alvaro Odriozola ទើបតែត្រូវបានបង្ហាញខ្លួនជាកីឡាករចំណូលថ្មីទី៣ របស់ក្លិប Real Madrid ហើយកីឡាករក្រុមជម្រើសជាតិអេស្បាញរូបនេះ បានជ្រើសរើសអាវសម្គាល់ខ្លួនលេខ១៩ សម្រាប់ពាក់នៅលើទីលានប្រកួត។ Odriozola អតីតកីឡាករក្រុម Real Sociedad បានសម្រេចយកលេខអាវដែលជាកម្មសិទ្ធិរបស់ខ្សែការពារសញ្ជាតិម៉ារ៉ុកកីឡាករ Achraf Hakimi ដែលបានផ្ទេរទៅលេង នៅក្រុម Dormund ក្នុងលក្ខណ្ឌខ្ចីជើងចំនួន ២រដូវកាលមកហើយ។

Odriozola កីឡាករកំពុងមានអនាគតវែងឆ្ងាយរូបនេះបាននិយាយកំលុងពេលធ្វើការបង្ហាញខ្លួនសម្រាប់ក្រុមថា: ការជ្រើសរើសអាវលេខ១៩ គឺជាការសម្រេចចិត្តដ៏ងាយស្រួលព្រោះវាផ្តល់ឱ្យខ្ញុំនូវសំណាងនៅក្រុម Real Sociedad ហើយវាក៏និងកើតមានឡើងដូចគ្នានៅទីនេះផងដែរ ។

យោងគេហទំព័រ MARCA បានអោយដឹងថាៈ សម្រាប់លេខ១៩ នេះ មានតារាឆ្នើមមួយចំនួនធ្លាប់លេងអោយក្រុម Real Madrid បានពាក់នាពេល កន្លងមកមានទាំងខ្សែការពារ ខ្សែបម្រើ និង ប្រយុទ្ធ ចំនួន១៤រូប និងមានរាយនាមឈ្មោះដូចខាងក្រោមនេះ:

១Achraf Hakimi (២០១៧-២០១៨)
២.Luka Modric (២០១២-២០១៧)
៣.Raphael Varane (២០១១-២០១២)
៤.Ezequiel Garay (២០០៩-២០១១)
៥.Klaas-Jan Huntelaar (២០០៨-២០០៩)
៦.Julio Baptista (២០០៦-២០០៦, ២០០៧-២០០៨)
៧.Jose Antonio Reyes (២០០៦-២០០៧)
៨.Walter Samuel (២០០៤-២០០៥)
៩.Borja Fernandez (២០០៣-២០០៤)
១០.Esteban Cambiasso (២០០២-២០០៤)
១១.Tote (២០០១-២០០២)
១២.Nicolas Anelka (១៩៩៩-២០០០)
១៣.Fernando Sanz (១៩៩៥-១៩៩៩)
១៤.Mikel Lasa (១៩៩១-១៩៩៧)

ប្រភព៖ MARCA