បន្ទាប់ពីបាត់មុខក្នុងការបង្ហោះរូបខ្លួនឯងនៅលើបណ្ដាញសង្គម ជាងមួយសប្ដាហ៍កន្លងទៅ ក្នុងថ្ងៃនេះ ខ្សែស្លាប Mohamad Salah បានបង្ហោះរូបចំនួន អំពីដំណើរកម្សាន្តខ្លួនឆ្នេរសមុទ្រមួយកន្លែង។

កីឡាករ Liverpool បានបង្ហោះរូបចំនួន ៣ សន្លឹក។ រូបទាំងបី សុទ្ធតែស្ថិតនៅឆ្នេរសមុទ្រមួយកន្លែង។ យ៉ាងនេះក្ដី កីឡាករមិនបានបង្ហើបថាឆ្នេរនោះនៅទីណាឡើយ ហើយក៏មិនបានរំលេចដែរថានរណាដែលខ្លួនបានទៅលំហែកាយជាមួយ។
ខាងក្រោមជារូបទាំងបីសន្លឹកដែលកីឡាករអេហ្ស៊ីបបានបង្ហោះ៖

Salah នឹងទៅចូលរួមជាមួយមិត្តរួមក្រុម Liverpoolនៅចុងខែនេះ ដើម្បីចូលហ្វឹកហាត់ត្រៀមស្វាគមន៍រដូវកាលថ្មី។
កាលពីរដូវកាលមុន ខ្សែស្លាបបានបង្ហាញទម្រង់លេងយ៉ាងល្អ។ កីឡាករស៊ុតជាង ៤០ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមជិត ២០ គ្រាប់ ព្រមទាំងបានឈ្នះពានផ្ទាល់ខ្លួនជាច្រើន។ កីឡាករក៏បានជួយឲ្យអេហ្ស៊ីបឡើងលេង World Cup ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ។

ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីចុងខែឧសភាកន្លងទៅ កីឡាករបានរងរបួសស្មាធ្ងន់ធ្ងរ។ យ៉ាងនេះក្ដី កីឡាករនៅតែស្រូតជាសះរបួសទាន់ ហើយអាចមកជួយក្រុមជម្រើសជាតិអេហ្សីបនៅ World Cup។ ទោះជាយ៉ាងណា អេហ្ស៊ីបនៅតែមិនអាចឆ្លងផុតវគ្គ Group Stage កម្មវិធីនេះ៕
