​គ្រូ​បង្វឹក​ថ្មី​នៃ​ក្លឹប​តោ​ខៀវ Chelsea លោក Maurizio Sarri បាន​ថ្លែង​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ថា រូបលោក​ចង់​បង្កើត​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ ​ដល់​អ្នកគាំទ្រ​នៅ​ក្រប​ខណ្ឌ English Premier League ក្នុង​គោលបំណង​មួយ​ ដើម្បី​សម្រេច​គោលដៅ​របស់​លោក​ផង​ដែរ។

​​បុរស​វ័យ ៥៩ឆ្នាំ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​មកដល់ Stamford Bridge គឺ​មក​ជំនួស​កៅអី​របស់​លោក Antonio Conte ដែល​ត្រូវ​បណ្ដេញ​ចេញ មួយ​ឆ្នាំ​ក្រោយ​ដឹកនាំ Chelsea ពោល​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់ខ្លួន​ផុង​កាន់តែ​ជ្រៅ​ ដោយ​មិន​ជាប់​ក្នុង​វគ្គ​ជំ​រុះ​នៃ​ក្រប​ខណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League បាន​ត្រឹម​លេង​នៅ​ពាន Europa League តែប៉ុណ្ណោះ។​ ​ការ​មក​ដល់​របស់ Sarri អតីត​គ្រូ​បង្វឹក​ក្លឹប FC Napoli រូប​នេះ​បាន​នាំ​យក​កីឡាករ​ដំបូង​ក្រោម​ការដឹកនាំ​របស់​លោក​ គឺ​កីឡាករ​ខ្សែ​បំរើ​កណ្ដាល​សញ្ជាតិ​អ៊ីតាលី Jorginho បានសម្រេច​ចិត្ត​ដើរ​តាម​លោក​ពី​ក្លឹប Napoli មក​ចូលរួម​នៅ Chelsea ដើម្បី​ពង្រឹង​តំបន់​ខ្សែ​បំរើ​កណ្ដាល ​ឲ្យ​កាន់តែ​រឹងមាំ​នឹង​ខ្លាំង​ពេល​អនាគត។

​​គួរ​បញ្ជាក់​ថា​តោ​ខៀវ Chelsea នឹង​ត្រូវ​ប្រកួត​បើកឆាក​បើក​ទំព័រ​រដូវ​កាល​ថ្មី​ប្រកួត​ពាន Community Shield តតាំង​ជាមួយ​ក្រុម​មេឃ​ខៀវ Manchester City នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា​ខាងមុខ ហើយ​មួយ​សប្ដាហ៍​ក្រោយ​ទៅ​សួរ​សុខទុក្ខ​ក្រុម Huddersfield Town នៅ​ថ្ងៃ​បើកឆាក​ក្រប​ខណ្ឌ English Premier League ផង​ដែរ៕
Via: BTV