ក្លិប Leicester កំពុងពិចារណាលើការចុះហត្ថលេខានាំយកខ្សែបម្រើស្លាបរបស់ក្លិប Monaco កីឡាករ Rachid Ghezzal ដើម្បីជំនួសតំណែងកីឡាករអាល់ហ្សេរី Riyad Mahrez បន្ទាប់ពីកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្របខណ្ឌ Premier League (PFA)រូបនេះបានផ្លាស់ទៅកាន់ក្លឹបជើងឯកក្របខណ្ឌ Premier League គឺ Manchester City កាលពីពេលថ្មីៗនេះក្នុងតម្លៃ ៦០លានផោន ។

យោងគេហទំព័រ le10sport.com បានឱ្យដឹងថា ក្រុមកញ្រ្ជោងខៀវកំពុងសំលឹងរកមើលបេក្ខភាពដ៏សមរម្យមួយសម្រាប់មកបំពេញតំណែងខ្សែបម្រើស្លាបនេះខណៈក្រុមម្ចាស់ជើងឯក Premier League (២០១៥-២០១៦)បានចាត់ទុកកីឡាករ Ghezzal ជាគោលដៅអាទិភាព ស្របពេលទម្រង់លេងរបស់គេមានភាពស្រដៀងគ្នាទៅនឹងទម្រង់លេងរបស់កីឡាករ Mahrez ស្រាប់ ។

Ghezzal សញ្ជាតិអាល់ហ្សេរីវ័យ ២៦បានផ្ទេរពី Lyon មក Monaco កាលពីឆ្នាំមុន កីឡាករដ៏មានទេពកោសល្យរូបនេះស៊ុតបាល់បញ្ចូលទីបានពីរគ្រាប់ និងបានចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៧ដងផងដែរសម្រាប់ការចាប់ផ្តើមរដូវកាលដំបូងនៅក្របខណ្ឌ Ligue១ បារាំង ។
Leicester City ចង់បានខ្សែបម្រើស្លាប Ghezzal របស់ Monaco មកជំនួសតំណែង Mahrez
អត្ថបទទាក់ទង
