លោក Jurgen Klopp បានប្រាប់ថា “មិនខ្វល់ទេ” ពីការរិះគន់នានាជុំវិញការចាយលុយច្រើនសន្ធឹកសន្ធាប់របស់ Liverpool នៅពេលទីផ្សារបើករដូវកាលថ្មីនេះ។

Klopp
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ធ្លាប់និយាយក្រោយ Manchester United ទិញ Paul Pogba តម្លៃ៨៩លានផោនថា លោកនឹងឈប់ពីបាល់ទាត់បើត្រូវចាយលុយខ្ជះខ្ជាយដូច្នេះ។ យ៉ាងណា Liverpool បច្ចុប្បន្នហាក់ខុសពី Liverpool ពីមុនក្រោយបំបែកកំណត់ត្រាទិញខ្សែការពារថ្លៃបំផុតលើលោក និងចុងក្រោយទិញអ្នកចាំទីថ្លៃបំផុតលើលោក។
“យើងមិនខ្វល់ពីពិភពខាងក្រោយកំពុងគិតអ្វីលើ Liverpool ទេ ដូច Manchester United មិនខ្វល់ពីអ្វីដែលខ្ញុំបានរិះគន់ដូច្នោះដែរ។ តើខ្ញុំបានប្រែប្រួល? ជាការពិតខ្ញុំប្រែប្រួលមែន។ ពេលនេះខ្ញុំមានគ្រប់កីឡាករដែល Liverpool ចង់បាន”។ Jurgen Klopp និយាយដូច្នេះ។
រាប់ត្រួសៗក្នុងឆ្នាំ២០១៨នេះ Liverpool បានចាយ៧៥លានផោនលើ Virgil van Dijk, ៥០លានផោនលើ Naby Keita, ៤០លានផោនលើ Fabinho, ១៣លានផោនលើ Xherdan Shaqiri និងចុងក្រោយ ចាយ៦៦លានផោនលើ Alisson៕

Via :news.sabay
