អ្នកប្រដាល់អង់គ្លេស Amir Khan ពិតជាចង់ប្រកួតជាមួយអតីតមិត្តរួមគ្រូ Manny Pacquiao ក្រោយអ្នកប្រដាល់ហ្វីលីពីនរូបនេះប្រកាសចង់វាយជាមួយគេ។

ក្រោយយកឈ្នះ Lucas Matthysse ដណ្ដើមបានខ្សែក្រវាត់ WBA welterweight នៅប្រទេសម៉ាឡេស៊ី Pacquiao បានបង្ហើបថា ខ្លួនចង់ជួប Amir Khan។ ការនិយាយបែបនេះដោយសារ Pacquiao ចង់យកឈ្នះ Amir Khan ដើម្បីជាស្ពានល្បួងវាយជាមួយ Floyd Mayweather ម្ដងទៀត។
Floyd បានចូលនិវត្តន៍ពីពីភពប្រដាល់ពិតមែន តែអ្នកប្រដាល់អាស៊ីខាងលើនៅតែចិញ្ចឹមចិត្តចង់ជួយសងសឹក ក្រោយចាញ់កាលពីឆ្នាំ២០១៥។ វិលមក Amir Khan វិញ រូបគេដឹងច្បាស់ពីវិធីយកឈ្នះ Pacquiao ដែលជាអតីតមិត្តរួមគ្រូហាត់ជាមួយលោក Freddie Roach។

និយាយប្រាប់ TNZ អ្នកប្រដាល់អង់គ្លេស Khan ថ្លែងថា៖ “គ្រប់ពេលខ្ញុំតែងតែគិតថា ខ្ញុំចង់វាយជាមួយ Pacquiao។ ប៉ុន្តែវាមិនដែលកើតឡើងសោះ។ វានឹងក្លាយជាការប្រកួតដែលទទួលបានលុយច្រើន ប៉ុន្តែអ្វីៗសម្រេចលើក្រុមរបស់ Manny Pacquiao និយាយថា ព្រមសិន”៕

Pacquiao ជាមួយ Amir Khan និងគ្រូ Freddie Roach

Freddie Roach បានចែកផ្លូវជាមួយ Amir Khan តាំងពីឆ្នាំ២០១២ ប៉ុន្តែជាមួយ Pacquiao លោកនៅតែបន្តបង្វឹកដដែលទេ៕
Via :news.sabay
