​ការ​ប្រកួត​​ពាន​រង្វាន់ Hun Sen Cup 2018 លើក​ទី​១២ វគ្គ ៨ ក្រុម​ចុង​ក្រោយ​បាន​ចាប់​​គូ​កាល​ពី​ព្រឹក​មិញ​នេះ ដោយ​ក្រុម​ខ្លាំង​ បឹង​កេត​ ជួប ណាហ្គាវើល ខណៈ ក្រុម ​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ ​ក្រសួង​ការពារ​ជាតិ (ទ័ព) ដែល​ការ​ប្រកួត​វគ្គ​នេះ​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨។

ក្រុមបឹងកេត

បឹង​កេត និង​ណាហ្គាវើល ជា​ក្រុម​ខ្លាំង​ដូច​គ្នា​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ដោយ​បឹង​កេត​ឈរ​លេខ ១ ស្រប​ពេល ណាហ្គាវើល ស្ថិត​នៅ​លេខ២។ ​ពីរ​ក្រុម​នេះ​​បាន​ប៉ះ​គ្នា​ម្ដង​ហើយ​ក្នុង​លីគ ដោយ​ពេល​នោះ​ត្រូវ​បាន​គេ​ចាំ​ថា គឺ​ណាហ្គា​រង​បរាជ័យ​ដោយ​គ្រាប់​បាល់​ចុង​ម៉ោង ដែល​ជា​ការ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ ដែល​បញ្ចប់​លទ្ធផល​បឹង​កេត​យក​ឈ្នះ​ណាហ្គា ៣-២។

ចំពោះ​​ ក្រសួង​ការពារ​ជាតិ​​ និង​ព្រះខ័ន​រាជ​ស្វាយរៀង បាន​​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មែន​ទែន​កាល​ជួប​ក្នុង​លីគ​ជើង​ទី​១​ ដែល​ពេល​នោះ​គឺ​ទ័ព​យក​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ២-១​​។ ប៉ុន្តែ​យ៉ាង​ណា​ក្រុម​ទាំង​ពីរ​​ទទួល​រង​ការ​ពិន័យ​ដូច​គ្នា បន្ទាប់​ពី​បង្ក​ហិង្សា​នេះ​ឡើង។

ដោយ​ឡែក​ក្រុម​ដែល​អាច​ចាត់​ទុក​ថា ស្រួល​​ក្នុង​វគ្គ​នេះ​ គឺ​ភ្នំពេញ​ក្រោន ដែល​ជួប​ អង្គរថាយ​ហ្គឺរ និង អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ជួប កោះ​កុង ឬ​យុវជន​​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ៕

ណាហ្គាវើល (រូបចាស់) ​

ការ​​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជើង​ទី​១​ ​នៅ​​ថ្ងៃ​ទី​១​ ខែ​សីហា ឆ្នាំ​២០១៨​ខាង​មុខ​នេះ

អង្គរថាយហ្គឺរ vs ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន​សៀមរាប​

ប៉ូលិស vs កោះកុង ឬ យុវជន​ U18 បាទី​ នៅ​ពហុកីឡដ្ឋាន​ជាតិ

ក្រសួង​ការពារ​ជាតិ​ vs ព្រះ​ខ័នរាជ​ស្វាយរៀង​ នៅ​ស្តាត​ចាស់​

បឹងកេត vs ណាហ្គាវើល​ ពហុកីឡដ្ឋាន​ជាតិ

Via news.sabay