មានតែ ១៥០០ រៀលក្នុងហោប៉ៅ ប្រឹងរស់ដោយការហូបមីកញ្ចប់រាល់ថ្ងៃ ដើម្បីសន្សំលុយទុកហ្វឹកហាត់ ត្បិតចង់ចូលប្រកួតក្នុងក្លិបល្បី គឺជាអតីតកាលដ៏ជូរចត់ តែមានអត្ថន័យរបស់កីឡាករបាល់ទាត់វ័យ២១ ឆ្នាំ ច្រឹង ពលរដ្ឋ។

ក្នុងវីដេអូដែលមានរយៈពេល ៤ នាទី ផលិតដោយក្រុមហ៊ុនម៉ាកនាឡិកាដៃ Nautica ប្រចាំកម្ពុជា បានស្ដែងឲ្យឃើញពីការប្រឹងប្រែង តស៊ូជម្នះឧបសគ្គ ការបាក់ទឹកចិត្ត និងការឆ្លងកាត់ភាពលំបាកលំបិនជាច្រើន។ ទោះជាដួលច្រើនដងទាំងនៅក្មេងវ័យដូច្នេះក្ដី ក៏បុរសសង្ហារូបនេះនៅអាចក្រោកឈរឡើងវិញ បន្តដំណើរទៅមុខទៀតដើម្បីដេញចាប់ក្ដីស្រមៃរបស់ខ្លួន។
ពលរដ្ឋ ប្រាប់ថា មានមនុស្សម្នាក់ដែលតែជួយជំរុញរូបលោកឲ្យបន្តដំណើរ រហូតមានលទ្ធផលដូចថ្ងៃនេះ។ ចង់ដឹងគេជាអ្នកណាអត់? ទស្សនាវីដេអូទាំងអស់គ្នា៖
តើអ្នកធ្លាប់បាក់ទឹកចិត្តដែរឬទេ? តើអ្នកធ្លាប់ចង់បោះបង់នូវអ្វីដែលខ្លួនស្រលាញ់ដែរឬទេ?មុនពេលដែលច្រឹង ពលរដ្ឋទទួលបានជោគជ័យដូចសព្វថ្ងៃ ខ្លួនគាត់ផ្ទាល់ពិតជាជួបការលំបាកជាច្រើន ប៉ុន្តែអ្វីដែលធ្វើអោយច្រឹង ពលរដ្ឋ ខិតខំបន្តដំណើរទៅមុខនោះ គឺការខិតខំប្រឹងប្រែង និងការមិនចុះចាញ់ចំពោះការលំបាករបស់គាត់។ចូរចងចាំថា បើអ្នកមិនបោះបង់ នោះអ្នកនឹងទទួលបានជោគជ័យ។#NAUTICA #Never_Give_Up Chreng Polroth
Posted by Nautica Watches Cambodia on Saturday, 21 July 2018

