អ្នកចាំទីប្រេស៊ីលឈ្មោះថា Santos របស់ក្លឹប Atletico Paranaense (ក្លឹបនៅប្រេស៊ីល) ត្រូវបានរងពិន័យ ក្រោយប្រើប្រាស់ទូរទសព្ទអំឡុងពេលប្រកួតជាមួយក្លឹប Atletico Minero កាលពីខែ ឧសភា។

កីឡាករវ័យ២៨ឆ្នាំត្រូវជាប់ពិន័យ១ប្រកួត ដោយតុលាការជាន់ខ្ពស់យុត្តិធម៌កីឡានៃប្រទេសប្រេស៊ីលចោទពីបទខុសសីលធម៌ក្នុងកីឡា។ ចំណែកក្លឹប Atletico Paranaense ក៏ត្រូវបានពិន័យជាសាច់ប្រាក់១ម៉ឺនផោនដែរ ពីបទរួមគំនិត។

តាមពិតទៅជាឆាកល្ខោនរៀបចំរវាងក្លឹប Atletico Paranaense និងក្រុមហ៊ុនសេវាដឹកអ្នកដំណើរល្បីមួយ ជាផ្នែកនៃយុទ្ធនាការបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ដោយប្រើប្រាស់ទូរសព្ទពេលបើកបរ។ អ្នកចាំទីខាងលើបានប្រាប់សារព័ត៌មានថា អ្វីដែលគេធ្វើលើទីលានគឺដូចគ្នាទៅនឹងមនុស្សរាប់ពាន់អ្នកធ្វើបែបនេះរាល់ថ្ងៃក្នុងរថយន្តរបស់ពួកគេ។ ភាពខុសគ្នា ការគ្រោះថ្នាក់ចរាចរណ៍គឺ គ្រោះថ្នាក់ជាងការប្រហែសឲ្យបាល់ចូល៕
Via: Sabay
អ្នកចាំទីម្នាក់ជាប់ពិន័យ ក្រោយលេងទូរសព្ទពេលកំពុងប្រកួត
អត្ថបទទាក់ទង
