ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាប់ផ្តើមការប្រកួតជាលើកទី១របស់គេក្នុងក្របខ័ណ្ឌ Serie A នៅលើទឹកដីក្រុម Chievo នៅចុងសប្តាហ៍នៃថ្ងៃទី១៨ និងទី១៩ ខែសីហា នៅពេលដែលក្លិបថ្មីរបស់គេ ចាប់ផ្តើមការប្រជែងរបស់ពួកគេសម្រាប់ការឈ្នះពានក្រាបខ័ណ្ឌលីកជាលើកទី៨ ជាប់ៗគ្នា។

បញ្ជីនៃកម្មវិធីប្រកួតសម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩នៃក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរាល់ការចាប់អារម្មណ៍ទាំងអស់នឹងធ្លាក់ទៅលើ Ronaldo ដែលបានផ្ទេរមកពីក្រុមម្ចាស់ជើងឯកអឺរ៉ុប Real Madrid ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ (ស្មើនឹង១១៦,៤លានដុល្លារអាមេរិក) កាលពីដើមខែនេះ នឹងចាប់ផ្តើមដំណើរផ្សងព្រេងថ្មីរបស់គេ។

Juventus គឺជាក្រុមមានក្តីសង្ឃឹមច្រើនជាងគេដាច់ក្នុងការបពង្រឹងការគ្រប់គ្រងរបស់ពួកគេក្នុងការប្រកួតលីកក្នុងស្រុក ក្រោយពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះ ស្របពេលដែលគូប្រជែងធំៗផ្សេងទៀតក្នុងក្របខ័ណ្ឌលីកមួយនេះ កំពុងតែស្ថិតក្នុងដំណាក់កាលនៃការរៀបចំក្រុម។

Napoli ដែលបានបញ្ចប់ដោយដេញតាមពីក្រោយក្រុម Juventus ៤ពិន្ទុកាលពីឆ្នាំមុននោះ នឹងស្ថិតក្នុងស្ថានភាពផ្សេងគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីបានជំនួសកន្លែងរបស់លោក Maurizio Sarri ជាមួយនឹងលោក Carlo Ancelotti ដែលបានឈ្នះពានក្របខ័ណ្ឌ Premier League ជាមួយនឹងក្លិប Chelsea កាលពីឆ្នាំ២០១០៕
ប្រភព៖ Channel News Asia
