Zlatan Ibrahimovic បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង ឬ Hat Trick លើកដំបូងឲ្យ LA Galaxy នៅក្របខ័ណ្ឌ Major league soccer របស់អាមេរិកក្នុងជ័យជម្នះ ៤-៣ លើ Orlando City។

ការប្រកួតកាលពីថ្ងៃអាទិត្យក្រុម LA Galaxy ត្រូវក្រុមភ្ញៀវនាំមុខមុននៅនាទី១៨ ធ្វើបានដោយកីឡាករ Higuita ប៉ុន្តែ Giovani dos santos តាមស្មើបានវិញនៅនាទី៣៩ ជាការបញ្ជូនបាល់របស់ Zlatan ផ្ទាល់។ Orlando បើកការនាំមុខម្ដងទៀតដោយ Michael Caini ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៤៤។

លុះចូលដល់វគ្គទីពីរតារាឆ្នើមសញ្ជាតិស៊ុយអែត Zlatan Ibrahimovic រកបាន៣គ្រាប់បន្តបន្ទាប់នៅនាទី៤៧, ៦៧ និង៧១ ខណៈ Orlando រកបាន១គ្រាប់ដែរដោយកីឡាករ Dom Dwyer នៅនាទី៥៤ ធ្វើឲ្យចប់ការប្រកួតម្ចាស់ផ្ទះឈ្នះ ៤ទល់នឹង៣។
Zlatan វ័យ៣៦ឆ្នាំ ស៊ុតបញ្ចូលទីបាន១៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន១៧ប្រកួតឲ្យ Galaxy។ ក្រុមរបស់គេបច្ចុប្បន្នកំពុងឈរលេខ៣ក្នុងតារាងចាញ់ក្រុមលេខ១ FC Dallas ចំនួន៧ពិន្ទុ៕
