អ្នក​ចាត់​ការ Diego Simeone និយាយ​ថា បើ​សិន​ជា​មាន​គេ​ឲ្យ​លោក​ជ្រើស​រើស​រវាង​ខ្សែ​ប្រយុទ្ធ Lionel Messi និង Cristiano Ronaldo លោក​នឹង​យក Messi។

លោក​ Simeoneបាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ “បើ​សិន​ជា​ខ្ញុំ​ត្រូវ​ជ្រើស​រើស​រវាង Messi និង Ronaldo ខ្ញុំ​នឹង​យក​ Messi”។

អ្នក​ចាត់​ការ​ Diego Simeone មិន​បាន​បក​ស្រាយ​ច្រើន​ទេ អំពី​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​លោក​អះអាង​បែប​នេះ។ ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​រូប​នេះ​បាន​និយាយ​ថា បើ​សិន​ជា​នៅ​ក្នុង​ក្រុម​ដែល​មាន​កីឡាករ​ធម្មតា​ច្រើន ខ្សែ​ប្រយុទ្ធ Ronaldo ល្អ​ជាង Messi ប៉ុន្តែ​បើ​សិន​ជា​នៅ​ក្នុង​ក្រុម​ដែល​មាន​កីឡាករ​ល្អ​ច្រើន Messi ល្អ​ជាង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់។