អតីតអ្នកចាត់ការទូទៅក្រុមតោខៀវលោក Luiz Felipe Scolari ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុម Palmeiras ជាលើកទីបីក្នុងប្រវត្តិសាស្រ្តដឹកនាំក្រុម។ គ្រូបង្វឹកវ័យ ៦៩ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Sao Paulo ដែលជាក្រុមបានគ្រងជើងឯក ៩សម័យកាលរបស់លីកកំពូលប្រេស៊ីល។

Luiz Felipe Scolari ធ្លាប់បានគ្រប់គ្រងក្រុម Palmeiras នៅចន្លោះឆ្នាំ ១៩៩៧ និង ២០០០ ហើយលោកបានវិលត្រឡប់ទៅគ្រប់គ្រងក្លឹបរយៈពេលពីរឆ្នាំបន្តទៀតនៅឆ្នាំ២០១០ ដល់ ឆ្នាំ២០១២ បន្ទាប់ពី ក្រុម Chelsea បានបញ្ចប់តួនាទីគាត់នៅឆ្នាំ ២០០៩ ក្រោយដឹកនាំក្រុមនៅក្របខណ្ឌលីកកំពូលអង់គ្លេសបានរយៈពេល ៨ខែរួចមក។ លោក Scolari ធ្លាប់មានប្រវត្តិដ៏អស្ចារ្យ គឺបានជួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលលើកពាន World Cup ២០០២ និងដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ជាប់ជើងឯករង Euro ២០០៤ នៅក្នុងនាមជាម្ចាស់ផ្ទះ។

ក្រោយមកទៀតលោក Scolari បានវិលត្រលប់មកដឹកនាំក្រុមក្នុងការប្រកួត World Cup របស់ពួកគេនៅឆ្នាំ២០១៤ ក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែបានត្រឹមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព័ត្រប៉ុណ្ណោះ គឺ ត្រូវបានម្ចាស់ជើងឯកអាល្លឺម៉ង់លត់យ៉ាងចាស់ដៃក្នុងលទ្ធផល ៧:១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មុនពេលត្រូវបានតែងតាំងជាគ្រូបង្វឹកលោក Palmeiras ជាលើកទី៣ លោក Scolari ធ្លាប់បានទទួលតួនាទីដឹកនាំក្រុមនៅលីកកំពូលចិនគឺក្លឹប Guangzhou Evergrande ចុងក្រោយបំផុត មុននិងទំនេរគ្មានក្លឹបដឹកនាំចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧ កន្លងមក។

ប្រភព៖ bbc
