គ្រូបង្វឹកឈុតធំក្រុមជម្រើសជាតិរុស្សីលោក Stanislav Cherchesov បានព្រមព្រៀងបន្ត កិច្ចសន្យារយៈពេលពីរឆ្នាំបន្តទៀត ក្រោយពីការទទួលលទ្ធផលជាវិជ្ជមាននៅក្នុងការប្រកួតព្រឹត្តការណ៏ World Cup ២០១៨។ ក្រុមម្ចាស់ផ្ទះបានឈានដល់គោលដៅល្អបំផុតលើសពីការរំពឹងទុក ដោយបានឈានទៅប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រមុនពេលត្រូវហាវអាវក្រោមថ្វីជើងក្រុមជម្រើសជាតិក្រូអាត។

បន្ទាប់ពីបញ្ចប់វគ្គជម្រុះក្នុងពូលនៅចំណាត់ថ្នាក់លេខបន្ទាប់ពីក្រុមអ៊ុយរ៉ូហ្គាយក្នុងពូល A និងការទទួលជ័យជម្នះលើក្រុមជើងខ្លាំងស្ប៉ាញក្នុងវគ្គ ១៦ក្រុមចុងក្រោយមានន័យថាបញ្ចប់ការប្រកួតល្អបំផុតរបស់រុស្ស៊ី នៅសម័យកាលសូវៀត បើទោះបីជាចូលរួមការប្រកួតនេះក្រុមបានជាប់ចំណាត់ថ្នាក់ទាបបំផុតក៏ដោយ។ សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានអរគុណអតីតអ្នកចាំទីរុស្ស៊ី និងមានតួនាទីបច្ចុប្បន្នជាគ្រូបង្វឹកមានវ័យ ៥៤ឆ្នាំដែលបានដែលបានដឹកនាំក្រុមសម្រាប់ការប្រកួត World Cup ឆ្នាំ២០១៨ ទទួលផ្លែផ្កាជាវិជ្ជមាន ។

លោក Aleksandr Alaev ប្រធានស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់ រុស្ស៊ីបាននិយាយថា: យើងសង្ឈឹមថាជ័យជំនះដ៏ត្រចះត្រចង់ និងសមិទ្ធផលសំខាន់ៗកើតមានជាបន្តបន្ទាប់សម្រាប់ក្រុមជម្រើសជាតិរុស្ស៊ី។ ស្របពេលដែលថ្ងៃសៅរ៍ប្រធានាធិបតីលោកវ្លាឌីមៀរពូទីននឹងទទួលស្វាគមន៏ក្រុមជម្រើសជាតិ និងគ្រូបង្វឹករបស់ខ្លួនសម្រាប់ពិធីប្រគល់ពានរង្វាន់នៅវិមានក្រឹមឡាំងផងដែរ។

ប្រភព៖ BBC
គ្រូបង្វឹករុស្សីលោក Cherchesov បន្តកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិ ២ឆ្នាំទៀត
អត្ថបទទាក់ទង
