Daniel Sturridge បានបញ្ជាក់ថា រូបគេនៅតែមានការស្រេកឃ្លានក្នុងការ «សម្រេចនូវសមិទ្ធផលយ៉ាងពិសេស» ជាមួយនឹងក្លិប Liverpool ក្រោយពីបានវិលទៅចូលលេងក្នុងគម្រោងរបស់ក្រុមលោក Jurgen Klopp វិញ ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អនៅពេលបើករដូវកាល។

ខ្សែប្រយុទ្ធរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីលើកទី៤ របស់គេក្នុងខែនេះ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Manchester United ក្នុងលទ្ធផល ៤-១ នាកីឡដ្ឋាន University of Michigan កាលពីថ្ងៃសៅរ៍ តាមរយៈការចាប់ដៃគូគ្នាយ៉ាងល្អជាមួយនឹងខ្សែបម្រើចំណូលថ្មី Xherdan Shaqiri និងបានបង្ហាញពីទម្រង់លេងដ៏មុតស្រួចម្តងទៀត ក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២។

អាជីពពោរពេញដោយរបួសរបស់ Sturridge នាកីឡដ្ឋាន Anfield ហាក់ដូចជាត្រូវឈានដល់ទីបញ្ចប់ទៅហើយកាលពីរដូវកាលមុន នៅពេលដែលរូបគេបានចូលរួមជាមួយនឹងក្លិប West Bromwich Albion ក្នុងនាមជាកីឡាករបម្រុង។ រូបគេនៅជាប់កុងត្រារយៈពេល ១២ខែទៀត ខណៈដែលមិនមានផែនការនៃការពិភាក្សាទៅលើការបន្តកុងត្រាថ្មី ត្រូវបានគ្រោងទុកឡើយនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ ការបង្ហាញពីទម្រង់លេងដ៏រឹងមាំរបស់ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ បានធ្វើឲ្យលោក Klopp ជឿជាក់ថា រូបគេអាចនឹងក្លាយជាជម្រើសដ៏មានតម្លៃ នៅរដូវកាលក្រោយ ហើយ Sturridge មានការប្តេជ្ញាចិត្តក្នុងការសង្គ្រោះអាជីពរបស់គេនៅឯក្លិប Liverpool។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានឲ្យដឹងថា៖ «ខ្ញុំតែងតែមានការស្រេកឃ្លាន។ ការស្រេកឃ្លាននោះនឹងមិនផ្លាស់ប្តូរឡើយ។ វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាសមាជិករបស់ក្លិបនេះ និងធ្វើឲ្យប្រាកដថា យើងអាចឈ្នះការប្រកួតនានា»៕

ខ្សែប្រយុទ្ធកំពុងឡើងជើង Sturridge ស្រេកឃ្លានក្នុងការសង្គ្រោះអាជីពរបស់គេនៅ Liverpool
អត្ថបទទាក់ទង
