អ្នកចាត់ការទូទៅលោក Juan Carlos Osorio ដែលបានដឹកនាំក្រុមជម្រើសជាតិម៉ិកស៊ិកឈានដល់វគ្គ ១៦ក្រុមចុងក្រោយនៃការប្រកួត World Cup ២០១៨ បានលាលែងពីតួនាទីក្រោយចូលមកដឹកនាំក្រុមបាន ៣ឆ្នាំ។ លោក Osorio មានវ័យ ៥៦ឆ្នាំបានបដិសេធការផ្តល់សំណើរជូនពីសហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិក(FMF)ដើម្បីពន្យារកិច្ចសន្យាដឹកនាំក្រុមមកពីតំបន់អាមេរិកកណ្តាលបន្តទៀត។

អ្នកចាត់ការទូទៅមានសញ្ជាតិកូឡុំប៊ី Osorio រូបនេះបានដឹកនាំក្រុមទទួលជ័យជម្នះ ៣៣លើកក្នុងចំណោម ការប្រកួតសរុបទាំង ៥២ដែលរូបគាត់បានកាន់តួនាទីជាគ្រូបង្វឹក្រុមជម្រើសជាតិម៉ិកស៊ិកនេះ។

សម្រាប់ការប្រកួតបើកឆាកជម្រុះក្នុងពូលព្រឹត្តការណ៏ World Cup ២០១៨ ដ៏ល្អរបស់ម៉ិកស៊ិក ដែលបានទទួលជ័យជម្នះផ្តួលក្រុមការពារជើងឯកពិភពលោក ២០១៤ អាល្លឺម៉ង់ក្នុងលទ្ធផល ១:0 ប៉ុន្តែលោក Osorio នៅមិនមានប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រនៅឡើយនោះទេ។ ទីបំផុតក្រុមម៉ិកស៊ិកត្រូវបានធ្លាក់ចេញពីការប្រកួត World Cup ក្នុងវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ជម្រើសជាតិប្រេស៊ីលក្នុងលទ្ធផល ២-0។

គួរបញ្ជាក់ផងដែរថាលោក Osorio មានជំនាញអាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ គាត់បានកំពុងសម្លឹងមើល តួនាទីមួយដើម្បីដឹកនាំក្រុមនៅតំបន់នាពេលអនាគតអឺរ៉ុបផងដែរ។

ប្រភព៖ BBC