អតីតខ្សែប្រយុទ្ធក្រុម Man.United និង PSG កីឡាករ Zlatan Ibrahimovic បានរកគ្រាប់បាល់បញ្ចូលទីបានចំនួនបីគ្រាប់(Hat-trick)ជាលើកដំបូងក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ LA Galaxy ផ្តួលក្រុមភ្ញៀវ Orlando City ក្នុងលទ្ធផល ៤-៣ នៅក្របខណ្ឌបាល់ទាត់កំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យទី២៩ កក្កដា ២០១៨។

កីឡាករ Giovani dos Santosរកបានគ្រាប់បាល់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈ Ibrahimovic អតីតខ្សែប្រយុទ្ធឆ្នើម ក្រុមជម្រើសជាតិ ស៊ុយអែតរូបនេះបានរកគ្រាប់បាល់នៅនាទីទី ៤៧, ៦៧, ៧១ ស្របពេលដែលរូបគេទទួលបាន កាតលឿងនៅនាទីទី៧២។ សម្រាប់ក្រុមភ្ញៀវរកបាន ៣គ្រាប់ដោយកីឡាករ Cristian Higuita ធ្វើបាននៅនាទីទី១៨ នាំមុខមុន, ក្រោយមកទៀតកីឡាករក្រុមម្ចាស់ផ្ទះ Michael Ciani ធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៤៤ និង Dom Dwyer រកបានគ្រាប់បាល់នៅនាទីទី៥៤។

Ibrahimovic វ័យ ៣៦ឆ្នាំរកបានគ្រាប់បាល់បញ្ចូលទី ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួតកន្លងមកសម្រាប់ក្រុម។ បច្ចុប្បន្នក្រុម LA Galaxy មិនដែលចាញ់សោះក្នុង ៩ប្រកួតកន្លងមកនិងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ នៅក្របខណ្ឌ MSL។

សូមទស្សនាវិដេអូររវាងក្រុមទាំងពីរខាងក្រោមនេះ:
កីឡាករចាស់វស្សា Ibrahimovic ស៊ុតបាន ៣គ្រាប់(Hat-trick)អោយក្រុម LA Galaxy ជាលើកដំបូង
អត្ថបទទាក់ទង
