Son Heung-Min បានសុំទោសចំពោះការខកខានការប្រកួតអោយក្លឹបបាល់ទាត់អាជីពគឺមាន់ខ្នាយមាស Spurs របស់ខ្លួន ខណៈពេលដែលគាត់កំពុងព្យាយាមហ្វឹកហាត់ដើម្បីប្រកួតយកឈ្នះពានរង្វាន់ Asian Cup សម្រាប់កូរ៉េខាងត្បូង។

ច្បាប់នៅប្រទេសកូរ៉េខាងត្បូងបានកំនត់ថាបុរសទាំងអស់ត្រូវតែចូលបម្រើក្នុងជួរយោធាជាតិមុនអាយុ ២៨ឆ្នាំទោះយ៉ាងណាការលើកលែងអាចត្រូវបានធ្វើឡើង។ Heung-Min នឹងមានវត្តមានសម្រាប់ការប្រកួតលើកដំបូងរបស់ Spurs នៅឯ Newcastle ខណៈដែលពួកគេចាប់ផ្តើមរដូវកាលក្របខ័ណ្ឌ Premier League ប៉ុន្តែបន្ទាប់មកនឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះដើម្បីធ្វើការប្រកួត ឱ្យក្រុមជម្រើសជាតិរបស់ខ្លួន។ ប្រសិនកីឡាករខ្សែប្រយុទ្ធស្លាបមានវ័យ ២៦ឆ្នាំរបស់ក្រុម Tottenham រូបនេះ អាចជួយក្រុមជម្រើសជាតិឈ្នះមេដាយមាសជូនជាតិបាននោះមានន័យថាគាត់នឹងមិនចាំបាច់ចូលបម្រើក្នុងជួរកងទ័ពនោះទេ។

Son បានចុះហត្ថលេខាលើកិច្ចសន្យានិងមានសុពលភាពជាមួយក្រុមរហូតដល់ឆ្នាំ២០២៣ បាននិយាយក្នុងស្ថានភាពគួរអោយអាណិតថាៈ ខ្ញុំមានអារម្មណ៍សោកស្តាយព្រោះក្រុម Tottenham គឺជាក្រុមរបស់ខ្ញុំហើយសែនសោកស្តាយណាស់ដែលបានចាកចេញពីមិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំលេងសម្រាប់ប្រទេសរបស់ខ្ញុំ ហើយរឿងនោះក៏សំខាន់ផងដែរ។ អតីតកីឡាករក្រុម Bayern Leverkusen រូបនេះបានបន្តថាៈ យើងអាចនិយាយអំពីបញ្ហានេះនៅពេលក្រោយ។ យើងមិនទាន់បានទទួលជោគជ័យទេ ហើយយើងនឹងទៅទីនោះដើម្បីឈ្នះពានរង្វាន់សម្រាប់ប្រទេសរបស់ខ្ញុំគឺល្អបំផុត។

កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះលេងបាន៤៣ គ្រប់ក្របខណ្ឌប្រកួតក្នុងចំនោមការប្រកួតសរុប ៤៥ដង កាលពីរដូវកាលមុននិងស៊ុតបញ្ចូលទីបាន រហូត៤៧គ្រាប់។ បច្ចុប្បន្ននេះ Son គឺជាកីឡាករអាស៊ីស៊ុតបញ្ចូលទីច្រើនជាងគេនៅ ក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League ។