ខ្សែការពារខាងឆ្វេងសញ្ជាតិបារាំង Lucas Digne បានផ្ទេរពីក្រុម Barcelona មកចូលរួមជាមួយក្រុម Everton ជាផ្លូវការណ៏ក្នុងតម្លៃបិទជិតជាមួយនឹងការចុះហត្ថលេខារយៈពេល ៥ឆ្នាំ។

Digne គឺជាសមាជិកទីពីររបស់គ្រូបង្វឹកថ្មី Marco Silva ក្រោយការមកដល់របស់ខ្សែបម្រើស្លាបប្រេស៊ីល Richarlison ក៏បានមកដល់កីឡាដ្ឋាន Goodision Park កាលពីពេលថ្មីៗនេះផងដែរ ។ Everton បានចេញសេចក្តីប្រកាសជាផ្លូវការណ៏ពីការមកដល់របស់កីឡាករ Digne វ័យ ២៥ឆ្នាំ កាលពីថ្ងៃពុធ ពោលគឺតិចជាងមួយសប្តាហ៍មុនពេលចាប់ផ្តើមរដូវកាលក្របខ័ណ្ឌ Premier League(២០១៧-២០១៨)។

Digne គឺជាខ្សែការពារដែលមានតួនាទីលេងជាន់ជាមួយនិងកីឡាករ Jordi Alba នៅក្លឹប Barcelona អស់រយៈពេលពីររដូវកាលកន្លងមកហើយនិងធ្លាប់លេងឱ្យក្លឹប Paris Saint-Germain និងធ្លាប់ខ្ចីជើងលេងនៅ ក្រុម Roma ដូច្នេះមានន័យថាការផ្ទេរនេះនាំអោយគាត់នឹងក្លាយជាកីឡាករម្នាក់ដែលលេងនៅលីកក្រៅប្រទេសទី៤ ហើយក្នុងអាជីពរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
ក្រុម Everton និងត្រូវធ្វើការប្រកួតបើកឆាកជាមួយក្រុមទើបនិងឡើងមកពីក្របខណ្ឌ Championship គឺក្រុម Wolverhampton នាថ្ងៃទី១១ សីហា ២០១៨ខាងមុខនេះ។

ប្រភព៖ sportskeeda