Lionel Scaloni បានតាំងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំអាហ្សង់ទីនបណ្ដោះអាសន្នបន្ទាប់ពីលោក Jorge Sampaoli ត្រូវបញ្ឈប់ពីតួនាទី។

អតីតគ្រូយុវជនអាយុក្រោម២០ឆ្នាំរូបនេះនឹងត្រូវដឹកនាំក្រុមប្រកួតមិត្តភាព២សំខាន់នៅខែកញ្ញាគឺការប៉ះ ក្វាតេម៉ាឡា និងកូឡុំប៊ីដោយមានកិច្ចសហការពីជំនួយការ១រូបគឺលោក Pablo Aimar។ នេះគឺជាការត្រៀមលក្ខណៈលើកដំបូងរបស់អាហ្សង់ទីនក្រោយខកចិត្តធ្លាក់ចេញពី World Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

Scaloni គឺជាអតីតខ្សែការពារមួយរូបបានចំណាយពេលភាគច្រើនលេងនៅក្លឹបអាជីពនៅអេស្ប៉ាញ និងអ៊ីតាលី និងធ្លាប់លេងនៅអង់គ្លេសមួយរយៈដែរ។ ក្នុងអាជីពដឹកនាំវិញបុរសវ័យ៤០ឆ្នាំរូបនេះធ្លាប់ធ្វើជាគ្រូបង្វឹកក្រុម U20 របស់អាហ្សង់ទីនតែមួយប៉ុណ្ណោះ៕

ក្រុម អាហ្សង់ទីន តែងតាំងលោក Lionel Scalon ឲ្យដឹកនាំក្រុមឈុតធំបណ្ដោះអាសន្ន
អត្ថបទទាក់ទង
