អ្នក​ចាត់​ការទូទៅ​​​របស់​ក្លឹប​ Manchester City លោក Pep Guardiola ​បាន​ធ្វើ​ការ​សរសើរ​ទៅ​កាន់​អ្នក​ចាំ​ទី Joe Hart ​​ជា​កីឡាករ​វិជ្ជាជីវៈ​​និយម​។ អតីត​អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ បាន​កំណត់​​ថា នឹង​ពិនិត្យ​សុខភាព​ជា​មួយ Burnley ដែល​នឹង​ធ្វើ​ការ​ផ្លាស់​ទៅ​ក្នុង​តម្លៃ ៤​លាន​ផោន។

ក្នុង​ការ​ផ្លាស់​ទៅ​នេះ​លោក Pep បាន​និយាយ​ថា « យើង​ដឹង​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​។ ខ្ញុំ​ពិត​ជា​មាន​ការ​កោត​សរសើរ​ចំពោះ​ Joe Hart ។ គាត់​មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​ជា​កីឡាករ​​វិជ្ជាជីវៈ​និយម (សកម្មភាព​ធ្វើ​អី​មួយ​ ដោយ​វិជ្ជាជីវៈ)​​ នៅ​គ្រប់​ពេល​ដែល​គាត់​ហ្វឹកហាត់​​ដោយ​ខ្លួន​ឯង»។ ​​​​​​