បើតាមការសិក្សាស្រាវជ្រាវមួយចេញផ្សាយក្នុងថ្ងៃនេះ បានឲ្យដឹងថា Manchester United គឺជាក្រុមដ៏សំណាងបំផុត ក្នុង Premier League រដូវកាល ២០១៧/១៨ ខណៈក្លឹប Liverpool គឺជាក្លឹបដែលមិនសំណាងបំផុត។

ការសិក្សាត្រូវបានធ្វើឡើងដោយសារព័ត៌មាន ESPN, Intel និងសាកលវិទ្យាល័យ Bath នៅចក្រភពអង់គ្លេស។ អតីតអាជ្ញាកណ្ដាល Premier League លោក Peter Walton ក៏បានចូលរួមជួយក្នុងគម្រោងមួយនេះផងដែរ។ ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងការសិក្សានេះ បានធ្វើការវិភាគលើវីដេអូគ្រប់ការប្រកួត Premier League ទាំងអស់កាលពីរដូវកាលមុន។ ពួកគេធ្វើការពិនិត្យលម្អិតក្នុងការស្វែងរកការកាត់សេចក្ដីមិនត្រឹមត្រូវដូចជា គ្រាប់ស្អុយ, បាល់ពិន័យ ១១ ម៉ែត្រ ដែលមិនគួរត្រូវបានផ្ដល់ និងការឲ្យកាតក្រហមខុសជាដើម។

ការសិក្សាបានរកឃើញថា ក្លឹបបិសាចក្រហម (ឈរលេខ ២ មាន ៨១ ពិន្ទុ) បានចំណេញដល់ទៅ ៦ ពិន្ទុ ទាក់ទងនឹងសេចក្ដីសម្រេចចិត្ត និងព្រឹត្តិការណ៍មួយចំនួនកើតឡើងក្នុងអំឡុងប្រកួតរដូវកាលមុន។ ការណ៍នេះហើយ ដែលនាំឲ្យក្លឹបជាប់ឈ្មោះថា ជា ក្លឹបសំណាងបំផុត ក្នុង Premier League រដូវកាលមុន។ ផ្ទុយទៅវិញ ការសិក្សាដដែលបានឲ្យដឹងថា Liverpool (ឈរលេខ ៤ មាន ៧៥ ពិន្ទុ) គួរតែមានដល់ទៅ ៨៧ ពិន្ទុនិងឈរលេខ ២ បើសិនជាក្លឹបមានសំណាងក្នុងព្រឹត្តិការណ៍មួយចំនួនដែលបានកើតឡើងក្នុងអំឡុងប្រកួតរដូវកាល ២០១៧/១៨។
ខាងក្រោមជាលទ្ធផលនៃការរកឃើញនៃការសិក្សានោះ៖៕

Via: Sabay
ក្លឹបបីសាចក្រហម Man Utd ជាក្រុមដែល “សំណាងបំផុត” ក្នុង Premier League រដូវកាលមុន
អត្ថបទទាក់ទង
