​កីឡាករ​ចាំ​ទី​នៃ​ក្លឹប​តោ​ខៀវ Chelsea, Thibaut Courtois ដែល​ខកខាន​ការ​ហ្វឹក​ហាត់​ជាមួយ​ក្រុម ពិសេស​ការប្រកួត​ពាន​បើក​រដូវ​កាល Community Shield នោះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អាច​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​នៅ​អេ​ស្ប៉ា​ញ Real Madrid កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​។

​​បើ​តាម​ការ​ស្រង់​សំដី​គ្រូ​បង្វឹក​ថ្មី Chelsea លោក Sarri បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង រឺ​មិន​ប្រាកដ​ថា​គេ​នឹង​អា​ចាកចេញ រឺ​ក៏​បន្ត​ស្នាក់នៅ​រឺ​យ៉ាង​ណា​ទេ ព្រោះ​អ្វីៗ​ត្រូវ​ធ្វើតាម​ការសម្រេច​ចិត្ត​របស់​កីឡាករ និង​ក្លឹប​ផ្ទាល់ ប៉ុន្តែ​ចំពោះ​លោក​សង្ឃឹម​ថា Thibaut Courtois គេ​នឹង​នៅតែ​ជា​អ្នកចាំទី​របស់​យើង​ដដែល​។​ ​Thibaut Courtois វ័យ ២៦ឆ្នាំ ​និង​ជា​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​រូប​នេះ ​បាន​ក្លាយ​ជា​អ្នកចាំទី​ល្អ​បំផុត​នៅ​រដូវ​ក្ដៅ ​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​រុស្ស៊ី ដែល​គេ​បាន​ជួយ​ឲ្យ​បែលហ្ស៊ិក​យកឈ្នះ​អង់គ្លេស​បញ្ចប់​លេខ៣ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

​​អ្នកចាំទី​កម្ពស់ ១​ម៉ែត្រ​៩៩ រូប​នេះ​លេង​ឲ្យ Chelsea បាន ១៥៤ប្រកួត និង​ការពារ​សំណាញ់​ទី​មិន​ឲ្យ​គេ​ទាត់​ចូល​បាន ៥៨លើក ​និង​សរុប​គេ​ទាត់​ចូល ១៥២គ្រាប់​ផង​ដែរ​។​ ​ក្រៅ​តែ​ពី Thibaut Courtois មួយ​គេ​ក៏​មិន​ឃើញ​ហ្វឹកហាត់​នោះ Eden Hazard ក៏​មិនបាន​ចូលខ្លួន​ហ្វឹកហាត់ ​និង​មិន​មានឈ្មោះ​ពេល​ប្រកួត​ជាមួយ Man City ផង​ដែរ ដោយ​ត្រូវ​គេ​គិត​ថា​កំពុង​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Real Madrid ដែរ​៕

ប្រភពពី: BTV