ក្លឹបកាំភ្លើងធំ Arsenal រៀបចំលុយ ៨៩ លានផោនដើម្បីទិញ Ousmane Dembele បន្ទាប់ពី Unai Emery បានបញ្ចុះបញ្ចូលឲ្យទិញខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ ពី Barca។

Arsenal រំពឹងថាទិញបានរូបគេ ក្រោយកីឡាកររូបនេះចូលរួមហ្វឹកហាត់ ជាមួយ Barca ជាង ១ សប្ដាហ៍មកហើយ។ Arsenal ផ្ដល់តម្លៃលើកចុងក្រោយ ដើម្បីក្លិបជើងឯក La Liga លក់រូបគេ។

ករណីមួយទៀត ក្លិបកាំភ្លើងធំដាក់សំណើខ្ចីតម្លៃ៨,៩ លានផោន ហើយអាចនឹងទិញដាច់តម្លៃ ៨០,៣ លានផោននារដូវកាលក្រោយ។
Osama Dembele

ទោះបីប្រធានក្លិប Barca លោក Josep Maria Bartomeu និយាយទៅកាន់ Dembele ដើម្បីឲ្យគេស្នា់នៅ Camp Nou បន្តទៀត ប៉ុន្តែខ្សែប្រយុទ្ធរូបមិនសូវមានការជឿជាក់ពីគ្រូបង្វឹកErnesto Valverde នោះទេ បន្ទាប់ពី នាយក Malcom ពី Bordeaux ក្នុងតម្លៃ ៣៥ លានផោន៕
VIa: Sportrefresh
កីឡាករ Unai Emery ប្រាប់ Arsenalឲ្យទិញ Ousmane Dembele ក្នុងតម្លៃ ៨៩ លានផោន(វិដេអូ)
អត្ថបទទាក់ទង
