Paul Pogba បានប្រាប់លោក Ed Woodward អនុប្រធានក្លឹបនិងប្រធានហិរញ្ញវត្តុផ្នែកទិញដូរកីឡាករ ព្រមទាំងមិត្តរួមក្រុម Man.United ថាខ្លួនពិតជាចង់ចាកចេញពីកីឡាដ្ឋាន Old Trafford ដើម្បីចូលរួមជាមួយ Barcelona។ កីឡាករអន្តរជាតិបារាំង និងជាសមាជិក ម្ចាស់ជ័យលាភីពានរង្វាន់ World Cup ២០១៨ រូបនេះត្រូវបានក្រុមម្ចាស់ជើងឯកក្របខណ្ឌ La Liga Barcelona ដាក់សំណើសុំទិញ ស្របពេលដែលភ្នាក់ងារកីឡាករលោក Mino Raiola ក៏កំពុងព្យាយាមបញ្ចុះបញ្ចូល និងផ្ទេររូបគេចេញផងដែរមុនពេលទីផ្សារដោះដូរកីឡាករនឹងបិទនៅថ្ងៃទី៩ សីហា ២០១៨ ស្អែកនេះ។

យោងគេហទំព័រ Daily Mail បានអោយដឹងថា: Pogba បានផ្ញើរសារតាមមរយៈទូរស័ព្ទទៅកាន់លោកអនុប្រធានប្រតិបត្តិ Woodward ដោយប្រាប់ពីគោលបំណង ចង់ចាកចេញពីក្លឹបនៅសប្តាហ៍នេះក្រោយពីបានត្រលប់ចូលហ្វឹកហាត់មុនបើករដូវកាលកាលពីថ្ងៃចន្ទ។ ក្រុម United បានបដិសេធសំណើរ របស់ក្លឹប Barcelona ម្តងរួចមកហើយខណៈ ការផ្ទេរកីឡាករនៅក្របខណ្ឌកំពូលអង់គ្លេសនិងបិទនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ស្របពេលក្រុម Man United អាចនឹងកំពុងព្យាយាមរកអ្នកជំនួស Pogba ប្រសិនជាកិច្ចព្រមព្រៀងនោះកើតមានមែន។

Pogba បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លិប Barcelona នៅទឹកប្រាក់ពលកម្មនឿយហត់ប្រមាណ ៣៤៦.000ផោនក្នុងមួយសប្តាហ៍នៅ កីឡាដ្ឋាន Camp Nou ប្រសិនខ្សែបម្រើរូបនេះ ចាកចេញពី Old Trafford ។ Pogba បានជួបរឿងស្រងាកចិត្ត ជាមួយនឹងជីវិតនៅក្នុងទីក្រុង Manchester បន្ទាប់ពីរដូវកាលចាស់មានភាពល្អក់កករ និងមិនមានទំនាក់ទំនងល្អដែលជា ការខុសឆ្គងជាមួយលោក Mourinho មួយ។ ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មិនបានដាក់ជាជម្រើស ១១នាក់ដំបូងចាប់តាំងពីពាក់កណ្តាលរដូវកាល(២០១៧-២០១៨)ដោយសំអាងលើមូលហេតុថាមានចំនុច ខ្វះខាតក្នុងការគោរព និងចូលរួមលើផ្នែកវិន័យនិងបច្ចេកទេសលេងសម្រាប់ក្រុម។

កីឡាករ Paul Pogba ប្រាប់ថ្នាក់ដឹកនាំ និងមិត្តរួមក្រុម Man.United ពីបំណងចង់ចាកចេញ
អត្ថបទទាក់ទង
