Manchester United បានកើប៣ពិន្ទុនៅសប្ដាហ៍ទីមួយការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេសក្រោយយកឈ្នះ Leicester City ដោយលទ្ធផល ២ទល់នឹង១។

ជំនួបនៅទឹកដី Old Trafford ម្ចាស់ផ្ទះរកបាន១គ្រាប់នាំមុខមុនត្រឹម៣នាទីដំបូងជាការទាត់បាល់ប៉េណាល់ទីរបស់ Paul Pogba។ ការប្រកួតនេះបច្ចេកទេស និងបាល់មុខទីរបស់ក្រុមទាំងពីរមិនលើសខ្វះគ្នាប៉ុន្មានទេ ដោយសាច់បាល់វាយបកគ្នាទៅមក។

នៅនាទី៨២ក្រុមបិសាចក្រហមថែមបាន១គ្រាប់ទៀតរកបានដោយខ្សែការពារ Luke Shaw តែរៀបចប់ការប្រកួតទៅហើយ Jamie Vardy សងឲ្យ Leicester បាន១គ្រាប់វិញនៅនាទី៩០។ នៅយប់នេះមានការប្រកួតចំនួន ៦គូបន្ថែមទៀត៕

ទស្សនាវិដេអូររវាងក្រុមទាំងពីរខាងក្រោម:
ក្រុមបីសាចក្រហម Man Utd ឈរកំពូលតារាងក្រោយផ្ដួលកញ្ជ្រោងសប្ដាហ៍ទីមួយ(វិដេអូ)
អត្ថបទទាក់ទង
