តេន្នីស៖ ​ជើងឯក Grand Slam, Wimbledon ថ្មី Novak Djokovic បាន​ធ្លាក់​ពី​ព្រឹត្តិការណ៍ Rogers Cup នៅ​ទីក្រុង Toronto ប្រទេស​កាណាដា​ហើយ ក្រោយ​ចាញ់​កីឡាករ​វ័យក្មេង​ក្រិ​ក Stefanos Tsitsipas​។

កីឡាករ Stefanos Tsitsipas
​​នេះ​ជា​ការ​ប្រកួត​លើកដំបូង​សំរាប់ Djokovic ចាប់​តាំង​ពី​ឈ្នះ​ពាន Wimbledon តែ​បាន​ត្រឹម​បរាជ័យ​ក្រោម​ស្នាដៃ Tsitsipas 6-3, 6-7(5-7), 6-3​។ ​នេះ​ជា​ជ័យជំនះ​ធំ​បំផុត​សំរាប់​ក្នុង​អាជីព​កីឡាករ​ក្រិ​ក Stefanos Tsitsipas​។​

​ថ្ងៃ​ជាមួយគ្នា​នោះ​ដែរកីឡាករ​ប៊ុ​យ​ហ្ការី Grigor Dimitrov ក៏បាន​កក់​កៅអី​នៅ​វគ្គ ៨នាក់​ផង​ដែរ ក្រោយ​ឈ្នះ​កីឡាករ​បារាំង Frances Tiafoe​។ ​ងាក​មក​កីឡាករ​លំដាប់​ទី3 ពិភពលោក Alexander Zverev ធ្វើ​ការ​មិន​ធ្ងន់​ទេ ​ក្រោយ​យកឈ្នះ​កីឡាករ​រុស្ស៊ី Danill Medvedev 6-3, 6-2 ចំណាយ​ពេល​ត្រឹម 52នាទី​។ ​ជុំ​បន្ត​កីឡាករ​អាល្លឺម៉ង់ Alexander Zverev នឹង​ត្រូវ​ជួប​ជាមួយ Stefanos Tsitsipas៕
Via: BTV