អ្នកចាត់ការក្លឹប Manchester United លោក Jose Mourinho ក្នុងថ្ងៃនេះ បាននិយាយបានចេញមុខបដិសេធពាក្យដែលសារព័ត៌មានជាច្រើនចុះផ្សាយថា លោកមានទំនាក់ទំនងមិនល្អជាមួយនឹងកីឡាកររបស់ក្លឹប។ ourinho បានថ្លែង៖ “នៅពេលនេះ ខ្ញុំមានកីឡាកររបស់ខ្ញុំ ហើយខ្ញុំចូលចិត្តពួកគេ។ ខ្ញុំចូលចិត្តធ្វើការជាមួយកីឡាកររបស់ខ្ញុំ”។

លោកបន្ត៖ “ពាក្យកុហក ទោះជាត្រូវបានបន្លឺឡើង ១ ពាន់ដងទៀតក៏ដោយ ក៏នៅតែជាពាក្យកុហក។ ដូចគ្នាអ៊ីចឹងដែរ នៅពេលដែលអ្នកឯង (សារព័ត៌មាន) ព្យាយាមនិយាយបែបកុហកថា ទំនាក់ទំនងរវាងខ្ញុំ និងកីឡាកររបស់ខ្ញុំ គឺមានសភាពមិនល្អ ទោះជានិយាយ ១ ពាន់ដងទៀតក៏ដោយ ក៏ពាក្យហ្នឹងនៅតែជាពាក្យកុហកដែរ។ តាមពិតខ្ញុំចូលចិត្តកីឡាកររបស់ខ្ញុំណាស់”។

អ្នកចាត់ការព័រទុយហ្គាល់បានលើកឡើងទៀតថា៖ “ខ្ញុំសប្បាយរីករាយនឹងការលេងរបស់ក្រុមនារដូវកាលមុន។ ខ្ញុំសប្បាយនឹងការប្រឹងប្រែងរបស់យើងដែលអាចសម្រេចបានលទ្ធផលល្អបំផុតដែលក្លឹបអាចសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ។ ខ្ញុំនឹងបន្តមានភាពសប្បាយរីករាយនឹងការលេងរបស់ពួកគេនៅរដូវកាលថ្មីនេះតទៅទៀត”។

ទាក់ទងនឹងបេក្ខភាពប្រជែងពាន Premier League លោក Mourinho បាននិយាយថា ពាក្យសំដីមិនសំខាន់ទេ សំខាន់ទម្រង់លេង។ នៅចុងខែវិច្ឆិកា ឬធ្នូ ក្រុមដែលប្រជែងពានលីគ នឹងត្រូវបានបង្ហាញឲ្យដឹង។

សូមបញ្ជាក់ផងដែរថា ទីផ្សារដោះដូរកីឡាករនៅអង់គ្លេស ត្រូវបានបិទបញ្ចប់ហើយកាលពីយប់មិញ។ Manchester United ធ្វើមិនបានសម្រេចក្នុងការនាំចូលកីឡាករគោលដៅមួយចំនួនរបស់ខ្លួនដូចជា Toby Alderweireld និង Harry Maguire ឡើយ។ កាលពីដើមសប្ដាហ៍នេះ លោក Mourinho បាននិយាយថា បើក្លឹបមិននាំចូលកីឡាករថ្មីទេ រដូវកាលថ្មីនេះនឹងក្លាយជា “រដូវកាលដ៏លំបាក” សម្រាប់ក្លឹប៕
Via: Sabay
លោក Jose Mourinho ចេញមុខបដិសេធរឿងលោកមិនសប្បាយចិត្តនឹងកីឡាករ Man Utd
អត្ថបទទាក់ទង
