លោក Jurgen Klopp បានរំឭកថា ការប្រជែងកាន់តែតានតឹងកំពុងតែស្ថិតនៅពីមុខរបស់ក្រុម Liverpool ដើម្បីបញ្ចប់ការរង់ចាំរយៈពេលជិត៣ទសវត្សរ៍ក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League ក្រោយពីបានលត់ក្រុម West Ham ក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធ Mohamed Salah បានរកគ្រាប់បាល់បើកឆាកនៅរដូវកាលនេះ ខណៈដែល Sadio Mane បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ហើយខ្សែប្រយុទ្ធ Daniel Sturridge បានបន្ថែមគ្រាប់បាល់ទី៤ នៅជិតបញ្ចប់ការប្រកួត ក្នុងការបង្ហាញពីទម្រង់លេងយ៉ាងល្អពីសំណាក់ក្រុមរបស់លោក Klopp ខណៈដែលអ្នកចាំទី Alisson Becker បានការពារមិនឲ្យមានគ្រាប់បាល់ចូលទីនៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១ របស់គេ។

Liverpool មិនធ្លាប់បានឈ្នះពានកំពូលរបស់អង់គ្លេសសោះ បើគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៨៩-១៩៩០ និងបានបញ្ចប់ដោយដេញតាមពីក្រោយក្រុម Man City ដល់ទៅ ២៥ពិន្ទុកាលពីរដូវកាលមុន។ ប៉ុន្តែ ក្រោយពីបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីខែឧសភា និងបានចំណាយប្រាក់ច្រើនជាងក្លិបណាទាំងអស់ក្នុង Premier League លើកីឡាករថ្មី មាននូវការជឿជាក់ថា ការរង់ចាំនោះនឹងបញ្ចប់នៅខែឧសភា។ លោក Klopp បានឲ្យដឹងថា៖ «យើងដឹងពីការរំពឹងទុករបស់យើង និងបានមើលឃើញបរិយាកាសជាវិជ្ជមានជុំវិញយើង ក្នុងរដូវកាលទាំងមូលនេះ»៕
Liverpool បង្ហាញពីភាពខ្លាំងនៅថ្ងៃបើកឆាក ក្រោយលត់ West Ham ចាស់ដៃ(វិដេអូ)
អត្ថបទទាក់ទង
