ការប្រកួតនៅក្របខណ្ឌលីកកំពូលបារាំង Ligue 1 រវាងក្រុមម្ចាស់ផ្ទះ Marseille និងក្រុមភ្ញៀវ Toulouse កាលពីថ្ងៃសុក្រទី១០ សីហា ២០១៨ កីឡាករ Dimitri Payet ជាអ្នករកគ្រាប់បាល់បើកឆាកអោយក្រុមម្ចាស់ផ្ទះ ១:0 ក្រោយអាជ្ញាកណ្តាលបានកាត់សេចក្តីតាមរយៈប្រព័ន្ធវីដែអូជំនួយការអាជ្ញាកណ្តាល VAR ដែលត្រូវបានប្រើជាលើកដំបូងនៅក្នុងវិស័យកីឡាបាល់ទាត់បារាំងនៅកីឡាដ្ឋាន Orange Velodrome។

អតីតខ្សែបម្រើក្លឹប West Ham កីឡាករ Payet ដែលបានខកខានការប្រកួត World Cup របស់បារាំងដោយការរងរបួសបានស៊ុតបញ្ចូលទី រកបាន ២គ្រាប់នៅនាទីទី៤៥ បាល់ប៉េណាំងទី និងនាទីទី៦២។

អាជ្ញាកណ្តាល Ruddy Buquet បន្ទាប់ពីការពីគ្រោះយោបល់ពីមន្រ្តីទទួលខុសត្រូវ VAR រួចហើយបានសម្រេចផ្តល់ការពិន័យបន្ទាប់ពីបានពិនិត្យឃើញថាបាល់បានប៉ះដៃកីឡាករ Kelvin Amian ខ្សែការពារ Toulouse។ ក្រុមម្ចាស់ផ្ទះនៅតែបន្តការនាំមុខក្រោយពី Kelvin Amian បានបន្ថែមគ្រាប់ទី៣ នៅនាទីទី៨៩ មុនពេល Florent បានស៊ុតបាល់បញ្ចូលទីនៅក្នុងម៉ោងបន្ថែមនាទីទី៩០+២។

ទស្សនាវិដេអូរបស់ក្រុមទាំងពីរខាងក្រោមនេះ:
កីឡាករ Payet រកបាន ២គ្រាប់ជួយអោយ Marseille លត់ Toulouse ៤:0(វិដេអូ)
អត្ថបទទាក់ទង
